ឯកតាប្រើប្រាស់
កំលាំង ឬ ទំងន់ 1N = 10-1 Kgf = 0.1Kgf 1daN = 1Kgf 1KN = 10-1 tf = 100Kgf 1Kgf = 9.8N = 10N 103kg = 10-2 MN ឬ 1MN= 105Kg
គណិតវិទ្យា
សក្កដ្ថរដងថ
ឯកតាប្រើប្រាស់
កំលាំង ឬ ទំងន់ 1N=10-1Kgf = 0.1Kgf 1daN = 1Kgf 1KN = 9.8N = 100Kgf
Assignment
1.ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងខេត្តកំពង់ស្ពឺ ទីតាំងភូមិសាស្រ្ត ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងស្ថិតក្នុងភូមិភៅ ឃុំត្រពាំងគោង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំងាយប្រមាណ៤៥ គ.ម ចំណុចស្ពានគុណគ្រូដែលមានប្រវែង១៩៨ម។ ការពណ៌នា និយមន័យ: ខ្សាច់គឺជាសមាសធាតុផ្សំយ៉ាងសំខាន់ដែលមានតួនាទីបង្កើនភាពស្អិតរវាងល្បាយស៊ីម៉ង់ត៍ និងថ្មបំបែក ពោលគឺកាត់បន្ថយនូវរន្ធស្ពោតដែលបង្កឡើងដោយសារថ្មបំបែក។ វាកកើតពីការសឹករិចរឹលនៃសិលាកំទេចកំណរ ឬសិលាប្រែរូប(មកពីពពួក សិលាម៉ាក់ម៉ា)តាមរយៈពេលវេលា អាកាសធាតុ និងកំលាំងទឹកជាដើម។ ចំពោះខ្សាច់ យើងមើលអំពីពណ៌ជាសំខាន់ ព្រោះពណ៌ និងទំហំរបស់ខ្សាច់អាចបញ្ជាក់អំពីការប្រើប្រាស់របស់វានៅក្នុងវិស័យផ្សេងៗដូចជានៅក្នុងវិស័យសំណង់ ឬ ដេគ័រជាដើម។ ពណ៌របស់វាក៏ពាក់ព័ន្ធនឹងសមាសធាតុរួមផ្សំនៅក្នុងនោះផងដែរ។ យើងដឹងហើយថាខ្សាច់ប្រើប្រាស់នៅក្នុងសំណង់ ពុំមានលក្ខណៈដូចគ្នាទេ ពោលគឺខ្សាច់ដែលប្រើក្នុងសំណង់ទំនប់ទឹក មានលក្ខណៈខុសពីខ្សាច់ដែលប្រើប្រាស់នៅក្នុងស្ពាន។ ចំពោះការខុសគ្នានេះគឺអាស្រ័យលើភាគរយរបស់ខ្សាច់ទៅតាមចំណាត់ថ្នាក់របស់វា ដែលកំណត់ទៅតាមបទដ្ឋានប្រើប្រាស់ផងដែរ។ នេះគឺបង្ហាញពីភាគរយរបស់ខ្សាច់ ដែលប្រើប្រាស់នៅក្នុងសំណង់នានា ហើយខ្សាច់ដែលយកមកប្រើប្រាស់នៅក្នុងសំណង់ ដាច់ខាតមិនអោយមានសមាសធាតុដីឥដ្ឋច្រើនជាង២ភាគរយទេ ព្រោះវាធ្វើអោយបេតុងបាត់បង់គុណភាព។ ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់ ខ្សាច់នៅក្នុងតំបន់នេះមានលក្ខណៈលឿងល្អ គឺមានភាគរយនៃខ្សាច់ច្រើនរហូតដល់៨០%ឡើងទៅ វាខុសពីខ្សាច់ទនេ្លដែលមានលាយសារធាតុ Organic ( សារធាតុសរីរាង្គ) ច្រើន ជាផលវិបាកសំរាប់វិស័យសំណង់។ ខ្សាច់នៅក្នុងតំបន់នេះចែកចេញជាពីរប្រភេទ គឺ: i. ខ្សាច់ម៉ត់ : មានទំហំប្រហែល0.០៥មម គេប្រើប្រាស់សំរាប់ការបូក … Continue reading
សម័យអង្គ
– ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកពីប្រទេសជ្វាប្រហែលជាគស ៨០០។ ពេលដំបូងព្រះអង្គទ្រង់យាងទៅគង់នៅឥន្រ្ទបុរៈ ទំនងជាត្រង់បន្ទាយព្រៃនគរ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។ មុននឹងបានឡើងសោយរាជ ព្រះអង្គត្រូវធ្វើការបង្រួបបង្រួមទឹកដីឲ្យបានមួយភាគសិន ដូច្នេះហើយបានជាព្រះអង្គត្រូវផ្លាស់ប្តូររាជធានីញឹកញាប់ណាស់។ បន្ទាប់ពីឥន្រ្ទបុរៈ ទ្រង់យាងទៅគង់នៅម្តុំខាងជើងបឹងទន្លេសាបនៅត្រង់កុតិ(ប្រាសាទបន្ទាយក្តី) រួចទៅនៅហរិហរល័យក្នុងស្រុករលួសប្រមាណជា១៥គម ពីក្រុងសៀមរាប បន្ទាប់មកទៀតនៅអមរេន្រ្ទបុរៈដែលទំនងជាស្ថិតនៅត្រង់ទំនប់ខាងលិចនៃបារាយទឹកថ្លា ព្រោះនៅទីនោះគេឃើញមានប្រាសាទក្នុងរចនាបថ ខាងដើមសិល្បៈបុរេអង្គរតែមុនរចនាបថគូលែន។ ចុងក្រោយបង្អស់ព្រះអង្គយាងទៅគង់នៅលើភ្នំគូលែន(មហេន្រ្ទប៌វត) ទ្រង់ប្រារព្វធ្វើពិធីមួយហៅថា ពិធីទេវរាជក្នុងគោលបំណងធ្វើអោយប្រទេសខ្មែររួចពីចំណុះជ្វា និងព្រះអង្គមានឋានៈជាស្តេចចក្រវាឡ។ ព្រះអង្គទ្រង់បញ្ជារឲ្យគេនិមន្តព្រាហ្មណ៍ម្នាក់ឈ្មោះហិរណ្យទាម ដែលមានចំនេះវិជ្ជាច្រើនខាងអាគមនៅស្រុកជនបទ ព្រាហ្មណ៍នេះបានធ្វើពិធីមួយពិធីមួយតាមគម្ពីវិនាសិខ ហើយអភិសេកព្រះអង្គនៅគស៨០២ឲ្យមានឋានៈជាកម្រតេងជគតតរាជ្យ។ ព្រាហ្មណ៍សិវកៃវល្យក៏បានរៀនពីព្រាហ្មណ៍ហិរណ្យទាមនូវគម្ពីរបួនគឺវិនាសិខ–នយោត្តរសម្មោហ និងសិរច្ឆេទ ព្រមទាំងប្រារព្ធធ្វើពិធីទេវរាជទៀតគឺអភិសេកសិវលិង្គដែលគេសន្មតថាបានមកពីព្រះឥសូរតាមរយៈព្រាហ្មណ៍ គេអាចសន្មតទុកថា អាត្ម័នពិសិដ្ឋរបស់ព្រះរាជាបានទៅសណ្ឋិតនៅក្នុងសិវលិង្គនោះ ដែលបានក្លាយជាតំណាងឬនិម្មិតរូបនៃទេវរាជ។ ក្រោយពីធ្វើពិធីអភិសេកហើយ ព្រះរាជាក៏ក្លាយទៅជាព្រះឥសូបែងភាគដែលមានអំណាចគ្រប់គ្រងទៅលើសព្វសត្វ។ ដោយហេតុថាព្រះឥសូមាននៅលើភ្នំកៃលាស់ សិវលិង្គដែលជាតំណាងព្រះឥសូផង តំណាងព្រះរាជាផងក៏ត្រូវយកទៅតំកល់លើភ្នំដែរ។ ប្រសិនបើគ្មានភ្នំធម្មជាតិទេ គេត្រូវកសាងប្រាសាទដែលមានឃឿនច្រើនជាន់ ឲ្យមានកំពស់ដូចភ្នំ ហៅថា ប្រាសាទភ្នំ ដែលត្រូវស្ថិតនៅចំកណ្តាលរាជធានីដែលគេចាត់ទុកថានៅចំស្នូលកណ្តាលនៃចក្រវាឡថែមទៀតផង។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយដែលគេមានឯកសារជាក់លាក់ស្តីពីពិធីទេវរាជដែលជាពិធីថ្មីមួយ។ ប្រវត្តិសាស្ត្រនៃឥណ្ឌូនេស៊ីបានឲ្យដឹងថាគេបានរកឃើញសិលាចារឹកសំស្ក្រឹតមួយមានចុះកាលកំណត់ គស៧៦០ នៅភូមិភាគខាងកើតនៃកោះជ្វា។ សិលាចារឹកនេះបាននិយាយពីក្សត្រជ្វាដែលគោរពបូជាលិង្គបូតិកេស្វរ ដែលជាតំណាងទេវរាជ។ ចំនែកឯប្រវត្តិសាស្ត្រចាមក៏បានឲ្យដឹងថានៅស វទី៤ ព្រះបាទភទ្រវរ្ម័ន
វយធបុរៈ និងសម្ភុបុរៈ
ទីក្រុងវយធបុរៈ និងសម្ភុបុរៈ យើងអាចហៅម្យ៉ាងទៀតថា ចេនឡានទឹក និងចេនឡាគោកដែលមុនពេលបែកបាក់គ្នា នគរចេនឡាបានគ្រប់គ្រងដោយព្រះរាជាជាច្រើនអង្គរហូតមក។ ស្រីស្រុទ្ទវរ្ម័ន : នៅស.វទី៥នៃសករាជ ព្រះរាជានគរវ្យាធបុរៈនាមព្រះបាទ ស្រីស្រុទ្ទវរ្ម័នបានច្បាំងបង្រួប បង្រួមហើយសោយរាជលើក្សត្រប្រទេសទាំងពីរ។ ស្រីស្រេស្ឋវរ្ម័ន : ព្រះរាជបុត្ររបស់ព្រះបាទស្រុទ្ទវរ្ម័ន គឺព្រះបាទស្រីស្រេស្ឋវរ្ម័ន ឯក សារប្រវត្តិសាស្រ្តចិនបានលើកឡើងថា រាជាណាចក្រនេះពីមុនជាចំណុះរបស់ នគរហ្វូណន ហើយព្រះរាជាណាចក្រនេះទ្រង់មានព្រះឋានៈជាព្រះអធិរាជ ទោះបី ព្រះអង្គចំណុះ និងលើកសួយសារអាករឲ្យនគរហ្វូណនក៏ដោយ ព្រះអង្គបានវាយ ដណ្តើមយកសម្ភុបុរៈដាក់បញ្ចូលមកក្នុងវ្យាធបុរៈរបស់ព្រះអង្គ ហើយប្រហែលជា បានវាយយកក្សត្រប្រទេសជាច្រើនទៀតផងដែរ ហេតុនេះទើបព្រះអង្គប្រកាន់ យកព្រះឋានៈជាព្រះអធិរាជ ព្រោះព្រះអង្គនិងបុព្វបុរសរបស់ព្រះអង្គធ្វើឲ្យក្សត្រ ឯទៀតចូលមកជាចំណុះ។ ស្រីវីរ្ម័ន : ព្រះរាជាដែលសោយរាជបន្តពីព្រះបាទស្រីស្រេស្ឋវរ្ម័ន អាចជាព្រះបាទ ស្រីវីរវរ្ម័ន ហើយប្រហែល ជាព្រះរាជាចុងក្រោយរបស់វយធបុរៈដែលលើកសួយ សារអាករថ្វាយព្រះបាទរុទ្រវរ្ម័ននៃនគរហ្វូណន និងជាបច្ចាញាតិព្រាហ្មណ៍ កោណ្ឌញ្ញៈដែលទ្រង់ឡើងសោយរាជនៅក្នុងអំឡុងឆ្នាំ៥៥០។ ទ្រង់មានព្រះរាជ បុត្រពីរអង្គគឺព្រះបាទចិត្រសេនឬមេហេន្រ្ទវរ្ម័ន និងព្រះបាទភវវរ្ម័នទី១ ដែលជា ស្តេចសឹកដ៏ខ្លាំងពូកែហើយតាមសិលាចារឹក ព្រះអង្គធ្វើការការបង្រួបបង្រួមជាតិក្នុងព្រះបរមរបស់ព្រះរាជបិតា។ ( សៀវភៅប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(ស.វទី ១–៦)របស់បណ្ឌិត ម.ត្រាណេទំព័រទី៣១–៣៣) (ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ … Continue reading
សម័យបុរេប្រវត្តិ
បុរេប្រវត្តិកម្ពុជា សម័យបុរេប្រវត្ដិគឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះមនុស្ស កត់ត្រាហេតុការណ៏អ្វីឡើយ។ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ យើងពុំទាន់ចេះបង្កើតតួអក្សរសំរាប់ ក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ ។នៅភូមិភាគអាស៊ីគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន្យាង (Plissement caledonien) និង ពើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាបនិងជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃ ។បន្ទាប់មកក៏បានលិចទៅវិញដោយទៅសមុទ្រនៅស័កទី៣ ។នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល ។ដីខ្មែរក៏ដុះឡើងពី៧០០ទៅ៨៨០ម៉ែត្រ ។ ក្នុងស័កទី៤មានលំនាចនិងជំនោរទឹកសមុទ្រដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសារជាថ្មីម្ដងទៀត ។នៅចន្លោះពី៦០០០០០ដល់៥០០០ឆ្នាំមុនគ.ស.ទឹកសមុទ្របាននាចថយទៅពី១៣០ដល់១៨០ម៉ែត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ) ។ អ្នកភូគព្ភវិទូខ្លះបានយល់ថាកាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិននិងប្រជុំកោះអាំងស៊ុយឡាំង (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ ។នៅប្រមាណ១៥០០០ឆ្នាំមុនគ.សទឹកសមុទ្រជោរបានកំពស់១៥ម៉ែត្រដែលបណ្ដាលឲទឹកដីកម្ពុជាក្រោមនិងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ ។នៅសតវត្សទី៣មុនគ.សទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង ។ឯពេលនោះទន្លេមេគង្គបាននាំដីល្បាប់មកចាប់បំពេញបន្តិចៗម្ដងក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្សប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាងដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើងមានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែននិងអន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ)-ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង)នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះគេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិគេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយគឺតាំងពីសម័យយុគថ្មរំលីងម៉្លេះពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។គេចេះរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលងហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ … Continue reading
ផ្ទះខ្មែរ
លំនៅស្ថាន ជាជំរកសំរាប់ការរស់នៅស្នាក់អាស្រ័យហើយវាមានសារសំខាន់យ៉ាងខ្លាំងក្នុង ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សបន្ទាប់ពីចំណឺអាហារ និងសំលៀកបំពាក់។ លំនៅស្ថានមានលក្ខណៈខុសគ្នាទៅតាមតំបន់ ដូចជានៅតំបន់អ៊ីរ៉ុប តំបន់អាហ្វ្រិច តំបន់អាស៊ី…។ ដោយហេតុថា លំនៅស្ថានមានការប្រែប្រួលលក្ខណះទ្រង់ទ្រាយផ្សេងៗគ្នាទៅតាមតំបន់នីមួយៗ ហើយពឹងផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗដូចជា វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អាកាសធាតុ…។ លំនៅស្ថានខ្មែរសម័យបុរាណ ឆ្លុះបញ្ចាំងពីសភាពតួនាទី ឬឋានន្តរស័ក្តរបស់ម្ចាស់ផ្ទះផងដែរ។ លំនៅស្ថានខ្មែរមាន៥ប្រភេទគឺ ផ្ទះខ្មែរ ផ្ទះរោង(ផ្ទះកន្តាំង) ផ្ទះរោងដោល ផ្ទះរោងឌឿង និងផ្ទះប៉ិត។ ផ្ទះខ្មែរ ត្រូវបានគេសាងសង់ឡើងដោយមានដំបូលមួយខ្ពស់ហើយចោទដើម្បីអោយរូបភាពខាងមុខមានសោភ័ណ្ឌភាព និងធ្វើអោយមើលឃើញកំពូលដំបូលផ្ទះពីចំងាយមានលក្ខណៈជាកំពូលប្រាសាទ។ ផ្ទះរោង ឬកន្តាំង គេសង់ជាមួយដំបូលយ៉ាងទាប ហើយពុំសូវស្រួច ដើម្បីការពារ និងអោយមានភាពងាយស្រួល កុំអោយមានការបារម្ភក្នុងការរកមើលផ្ទោង ឬគ្រឿងបង្គុំដំបូលវែង។ ផ្ទះរោងដោល គេសង់ដោយមានដំបូលធំដែលពង្រីកជាសំយ៉ាបមកលើរានហាល។ ផ្ទះរោងឌឿង គេសង់ដោយមានដំបូលធំមួយ និងមានសំយ៉ាបនៅផ្នែកខាងមុខ និងក្រោយផ្ទះ។ ផ្ទះប៉ិត គេសាងសង់ឡើងជាមួយនឹងដំបូលដែលមានរាងបួនស្មើគ្នា ដោយគេពុំចាំបាច់ធ្វើផ្នែកខាងមុខ និងខាងក្រោយនៃដំបូលឡើយ។
វគ្គទី១
ទុក្ខសោកពេចន្ទ្រនា តំណែងតាក់តែងវេលា អោយដួងចន្ទ្រា និងព្រះសុរិយថ្លាថ្លៃ ។ ផ្តើមមកបំភ្លឺផែនដី អោយមានរស្មី ថ្លាថ្លៃកុំបីអាក់ខាន ។ រីចន្ទ្រឆ្ងល់ពន់ប្រមាណ ធ្វើម្តេចនឹងបាន បំពេញច្បាប់ភារកិច្ចការ ។ បើខ្លួនអង្គអញអាត្មា រស់នៅឥតការ អសារសូន្យសុងរស្មី ។ តើច្បាប់មកចាប់លកលៃ អោយខ្លួនកែខៃ ម្តេចក្តីទើបសមបវរ ។ លោកយាយម៉ឺនម្ចាស់លំហ ចែងច្បាប់អោយល្អ ឬចង់សាងទោសប្រល័យ ។ គិតហួសមិនអស់សង្ស័យ ចន្ទ្រចរវាសវៃ ទៅជួបជាក់ជាបន្ទាល់ ។ ចន្ទ្រសុំប្រណមចូលគាល់ ចង់ជួបដោយផ្ទាល់ នឹងម្ចាស់ដែនអាកាសា ។ ត្បិតបានលឺពាក្យគេថា ពឹងអ្នកនេះណា ជួយផ្តល់ពន្លឺរស្មី ។ អោយដល់ពិភពលោកិយ នៅនារាត្រី តាមច្បាប់ដែលបានកំណត់ ។

