វយធបុរៈ និងសម្ភុបុរៈ

ទីក្រុងវយធបុរៈ និងសម្ភុបុរៈ យើងអាចហៅម្យ៉ាងទៀតថា ចេនឡានទឹក និងចេន​ឡាគោកដែលមុនពេលបែកបាក់គ្នា នគរចេនឡាបានគ្រប់គ្រងដោយព្រះរាជាជា​ច្រើនអង្គរហូតមក។

  • ស្រីស្រុទ្ទវរ្ម័ន : នៅស.វទី៥នៃសករាជ ព្រះរាជានគរវ្យាធបុរៈនាមព្រះបាទ ស្រីស្រុទ្ទវរ្ម័នបានច្បាំងបង្រួប​ បង្រួមហើយសោយរាជលើក្សត្រប្រទេសទាំងពីរ។
  • ស្រីស្រេស្ឋវរ្ម័ន : ព្រះរាជបុត្ររបស់ព្រះបាទស្រុទ្ទវរ្ម័ន គឺព្រះបាទស្រីស្រេស្ឋវរ្ម័ន ឯក សារប្រវត្តិសាស្រ្តចិន​បានលើកឡើងថា រាជាណាចក្រនេះពីមុនជាចំណុះរបស់ នគរហ្វូណន ហើយព្រះរាជាណាចក្រនេះទ្រង់​មានព្រះឋានៈជាព្រះអធិរាជ ទោះបី ព្រះអង្គចំណុះ និងលើកសួយសារអាករឲ្យនគរហ្វូណនក៏ដោយ ព្រះអង្គបានវាយ ដណ្តើមយកសម្ភុបុរៈដាក់បញ្ចូលមកក្នុងវ្យាធបុរៈរបស់ព្រះអង្គ ហើយប្រហែលជា បាន​វាយយកក្សត្រប្រទេសជាច្រើនទៀតផងដែរ ហេតុនេះទើបព្រះអង្គប្រកាន់ យកព្រះឋានៈជាព្រះអធិរាជ ព្រោះព្រះអង្គនិងបុព្វបុរសរបស់ព្រះអង្គធ្វើឲ្យក្សត្រ ឯទៀតចូលមកជាចំណុះ។
  • ស្រីវីរ្ម័ន : ព្រះរាជាដែលសោយរាជបន្តពីព្រះបាទស្រីស្រេស្ឋវរ្ម័ន អាចជាព្រះបាទ ស្រីវីរវរ្ម័ន ហើយប្រហែល​ ជាព្រះរាជាចុងក្រោយរបស់វយធបុរៈដែលលើកសួយ សារអាករថ្វាយព្រះបាទរុទ្រវរ្ម័ននៃនគរហ្វូណន និង​ជាបច្ចាញាតិព្រាហ្មណ៍ កោណ្ឌញ្ញៈដែលទ្រង់ឡើងសោយរាជនៅក្នុងអំឡុងឆ្នាំ៥៥០។ ទ្រង់មានព្រះរាជ បុត្រពីរអង្គ​គឺព្រះបាទចិត្រសេន​ឬ​មេហេន្រ្ទវរ្ម័ន និងព្រះបាទ​ភវវរ្ម័នទី១ ដែលជា ស្តេចសឹក​ដ៏ខ្លាំងពូកែ​ហើយតាមសិលាចារឹក ព្រះអង្គធ្វើការការបង្រួបបង្រួមជាតិ​ក្នុងព្រះបរមរបស់ព្រះរាជបិតា។

( សៀវភៅប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(ស.វទី ១៦)របស់បណ្ឌិត ម.ត្រាណេទំព័រទី៣១៣៣)

(ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ភាគ១និង២ របស់បណ្ឌិត ម>ត្រាណេទំព័រទី ៣៤)

  • ព្រះរាជបុត្រ និងជាអ្នកស្នងរាជពីព្រះបាទស្រីវីរវរ្ម័ន គឺព្រះបាទស្រីភវវរ្ម័ន ដែលទ្រង់ក្លាហានលើសព្រះ​បិតារបស់ព្រះអង្គទៅ ទៀត។ ឆ្លៀតឱកាសដែលព្រះបាទរុទ្ររវ្ម័នសោយទិវង្គតទៅនៅរវាងដើមសតវត្សន៍​ទី៧ ព្រះអង្គបានចាបើធ្វើការវាយប្រហារ ទៅលើនគរហ្វូណន កាន់កាប់រាជធានី រួចដណ្តើមអំណាច​ប្រកបដោយវីរភាព។​ព្រះបាទភវវរ្ម័នប្រហែលជាបានវាតព្រះនគរ រហូតទល់ភ្នំដងរែក ហើយបានវាយ​បង្រ្គាបបណ្តាស្តេចភ្នំ ពោលគឺបណ្តាពួកវិប្រជាមិនទាន់ស៊ីវិល័យ ដែលរស់នៅតាមដងភ្នំ និងខ្ពង់រាបដូច​សព្វថ្ងៃនេះដែរ តាមមើលទៅគឺពួកជងដែលរស់នៅសម្បូរក្នុងបណ្តាខែត្រខាងលិចចាប់ពីកែបនៅមាត់ឈូង សមុទ្រសៀម រហូតដល់ភាគខាងលើចន្ទតាប៊ុន ក្នុងនោះរួមមានទាំងជួរភ្នំខាងលិចខែត្រពោធិសាត់ផង​ដែរ​​និង​ពួកស៊ូឡាង ឬឡាងហួងដែលជាបុព្វរសរបស់ពួកម្លយសព្វថ្ងៃ​ដែលរស់នៅលើជម្រាលជួរភ្នំអាណ្ណាម​នៅចន្លោះនគរចាម្ប៉ា និងកម្ពុជា។
  • ព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័នមិនបានសោយរាជទេ ប៉ុន្តែព្រះរាជបុត្រពៅរបស់ព្រះបាទវីរវរ្ម័នព្រះនាម​ថាចិត្រសេនា ដែលឡើងគ្រងរាជសម្បត្តិក្រោមព្រះនាមថាស្រីមហេន្រ្ទវរ្ម័ន ហើយប្រហែលចាប់តាំងពី​ពេលនោះមកនៅកម្ពុជាក៏ដូចជា ចាម្ប៉ា និងម៉ាឡាយូរ ទំនៀមទម្លាប់ឲ្យព្រះអនុជឡើងសោយរាជបន្តពី​ព្រះរាម ដើម្បីឲ្យមានព្រះរាជាជាបុរសរហូតទៅ។ ព្រះ បាទមហេន្រ្ទវរ្ម័នទ្រង់បានបន្តនយោបាយរបស់ព្រះ​រាម ហើយបានបញ្ចប់ការវាយបង្រ្គាបបណ្តាខែត្រដែលព្រះបាទភវវរ្ម័ន មិនទាន់បានដណ្តីមដាក់ជា​ចំនុះ។​ព្រះបាទមហេន្រ្ទវរ្ម័នសោយទិវង្គត់នៅឆ្នាំ៦១០នៃគសត្រូវនឹងឆ្នាំ៥៣២នៃមហាសករាជ។

ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីស>វទី១នៃគ>សរហូតមក ដោយលោកអាដេម៉ាឡឺក្លែរទំព័រទី៣៧ ;៣៨

  • ព្រះបាទឥសានវរ្ម័ន ជាបុត្ររបស់ព្រះបាទមហេន្រ្ទវរ្ម័ន ទ្រង់បានបន្តសង្រ្គាមវាយយកអាណាចក្រភ្នំដែល​ព្រះបិតា និតព្រះ បិតុលាបានផ្តីមធ្វើនៅឆ្នាំ៥៥០ និងបានបញ្ចប់សង្រ្គាមជាមួយអាណាចក្រភ្នំដោយវាយ​យកបានរាជធានីនរវរនគរ(អង្គបុរី ខេត្តតាកែវ)ប្រមាណឆ្នាំ៦៣០។ ដើម្បីរិតចំណងមិត្តភាពជាមួយ​ប្រទេសជិតខាង ព្រះអង្គបានបញ្ចូនទូតទៅប្រទេសចិន លើក គឺឆ្នាំ៦១៦ ៦២៣ និង៦២៨ និងរៀនអភិ​សេកបុត្រីព្រះអង្គព្រះនាមសាវា៍និ ជាមួយនឹងព្រះអង្គម្ចាស់ចាមមួយអង្គ។

ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែរ ភាគ១ និងភាគ២ របស់លោកត្រឹងងា ទំព័រទី៦៨

ការបែងចែកប្រទេសចេនឡា

–          ព្រះបាទជ័យវរ្ម័ន ជាព្រះរាជាដែលឡើងសោយរាជ និងថែរក្សាទឹកដីដែលព្រះរាជាមុនៗដណ្តើមបាន ជាជាងការវាតទឹកដីជា​បន្តទៀត។ អ្វីដែលគេបានដឹងពីព្រះអង្គ គឺទ្រង់សោយរាជ្យពីឆ្នាំ​៦៦៤​ដល់​៦៦៧ ព្រះអង្គមានបុត្ររបស់​ព្រាហ្មទត្តៈ និង​សឹម្ហវីរៈ​ បុត្រ របស់ព្រាហ្មណ៍ទី១មានឈ្មោះថា សឹម្ដវីរៈ ជាអ្នកប្រាជ្ញ ធ្លាប់ជាមន្ត្រីរបស់ព្រះ​បាទឥសានវរ្ម័ន ហើយបន្តមកធ្វើជាមន្ត្រីរបស់ព្រះបាទ ជ័យវរ្ម័នទៀត។​បុត្ររបស់​ព្រាហ្មណ៍ទី២​មានឈ្មោះ​ថា​សឹម្ហទត្តៈ ជាគ្រូពេទ្យរបស់ព្រះរាជា។ ព្រះរាជាបានប្រគល់ព្រាហ្មណ៍នេះ​ថ្វាយ ព្រះបិតុលា ជាព្រះអនុជ​របស់ព្រះមាតា​មិនបានសោយរាជសម្បត្តិ តែទ្រង់ប្រកបទៅដោយភោគ​ទ្រព្យសក្តិសមជាព្រះរាជាមួយ​អង្គ រួចក្រោយមកទ្រង់បានតែងតាំងឲ្យធ្វើជាអភិបាលនៃអទ្យបុរៈ។ អភិ​បាលក្រុងនេះលុបបំបាត់ពន្ធ​អាករ​លើសួនដំណាំ ជាការលប់បំ បាត់ដ៏ត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យកម្ម​សិទ្ធិករទាំងឡាយក្លាយទៅ​ជាមាន។

រាជាណាចក្រកម្ពុជាត្រូវបានបំបែកជាក្សត្រពីរប្រទេស២ ដូចដែលមានកាលពីសតវត្សន៍ទី៦ មុនពេលដែល ព្រះបាទស្រីភវវរ្ម័ន បង្រួបបង្រួមមកជារាជាណាចក្រតែមួយ មួយគឺក្សត្រប្រទេសមាន​ឈ្មោះថា វយធបុរៈដែល ចិនហៅថា លូឆេនឡា មានន័យថា ចេនឡាទឹក មានទឹក​ដីប្រហាក់ប្រហែល​ត្រូវ​នឹងកូសាំងស៊ីនសព្វថ្ងៃ និងមួយទៀតក្សត្រប្រទេស​មានឈ្មោះថា​សម្ភុបុរៈ ដែលចិន ហៅថា ជូឆេនឡា មានន័យថាចេនឡាគោក មានទឹក​ដីប្រហាក់ប្រហែល​ត្រូវ​នឹងកម្ពុជាសព្វថ្ងៃ ហើយសាតសន្ធឹងរហូត​ដល់ជួរភ្នំ ដងរែក។​ ឯកសារចិនបាន និយាយថា មានព្រះរាជាចេនឡាគោកមួយព្រះអង្គបានបញ្ជូនរាជទូត​ទៅចូលគាល់ស្តេចស្រុកចិននៅ ឆ្នាំ៧១៧ តែឯកសារនោះមិនបញ្ជាក់ព្រះនាមទេ ប៉ុន្តែមានព្រះរាជាមួយ​អង្គទៀត ដែលគេមិនបានស្គាល់ព្រះនាម​ដែរ គ្រាន់តែដឹង ថា ប្រហែលជាសោយរាជ្យនៅចេនឡាទឹក ក៏បាន​បញ្ជូនរាជទូតទៅស្រុកចិនដែរ នៅឆ្នាំ​៧៥០។ បីឆ្នាំក្រោយមកព្រះរាជបុត្ររបស់ ស្តេចចេនឡាគោកព្រះ​មានវេនតាន បានចូលគាល់ស្តេចក្រុងចិន​ជាមួយនឹងសេនា២៦នាក់ រួចបាននាំទ័ពចិនដោយឧត្តម សេនីយ៍ ចិនឈ្មោះហូលីក្វាងទៅវាយណាឆាវ ឬថៃ​នៅឯយុនណាននៅឆ្នាំ៧៥៤។

ប្រាកដណាស់ថារាជវង្សវយធបុរៈ និងសម្ភុបុរៈ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានឹង គ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម្លេះ។​ដោយហេតុនេះខ្ញុំសន្និដ្ឋានថា ប្រទេស​ទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមក​រវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហឹង្សានោះ​ឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន២៥ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំ​ណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកព្រះបាទបានឲ្យដឹងថា ព្រះបាទស្រីបុស្ការក្សដែលជាប់ខ្សែស្រ​ឡាយជាមួយនឹងស្តេច នៃ អនិន្ទត្តបុរៈ បានក្លាយជាព្រះរាជានៃសម្ភុបុរៈ ហើយទ្រង់ត្រូវជាព្រះបិតារបស់​ព្រះបាទរាជេន្ទ្រវរ្ម័ន។ ព្រះបាទរាជេន្ទ្រវរ្ម័នបាន រៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងនរិបតិន្ទ្រទេវី ជាព្រះ​រជ្ជទាយាទរបស់ព្រះរាជានៃវយធបុរៈ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាម មហិបតិវរ្ម័ន។ ព្រះមហិបតិវរ្ម័នបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតាព្រះនាង ឥន្ទ្រទេវី ដែលជាព្រះមាតារបស់ព្រះបាទយសោវរ្ម័ន។ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ចាញាតិរបស់រាជវង្សវយធបុរៈ​ផង​និង​សម្ភុបុរៈ ផង ហើយទ្រង់ក៏ជាបច្ចាញាតិរបស់ស្តេចអនិន្ទត្តបុរៈថែមទៀត។ ព្រះនាងជាប់ខ្សែស្រ​ឡាយខាងព្រះ​មាតា​ជាមួយនឹង ព្រាហ្មណ៍​អគ្គស្សត្យៈ ដែលចេះចាំគម្ពីរវេទ និងវេទង្គៈ ព្រាហ្មណ៍នោះ​មានដើមកំនើតចេញមកពីអារ្យទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជ​អគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាស្រីនរេន្ទ្រ វរ្ម័ន។ព្រះរាជាជា​ម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ស្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយ​ព្រះ បាទរាជបតិវរ្ម័ន ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌​ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលព្រះបាទមហិបតិវរ្ម័នបានបង្រួបបង្រួមទឹក​ដី​ទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់ កំនើតដល់ព្រះនាងឥន្ទ្រទេវីដែលល្អឥតផ្ទឹម និងមានកិត្តិ​នាមមូលបីដូចសមុទ្រទឹកដោះ៤។

ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីស>វទី១នៃគ>សរហូតមក ដោយលោកអាដេម៉ាឡឺក្លែរ ទំព័រទី៦៧៧០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: