ចំបាំងអាណាចក្រភ្នំ និងចេនឡា

អាណាចក្រភ្នំ និងចេនឡា

គួរគប្បីរំឮកឡើងវិញ​ថាព្រះបាទរុទ្រវរ្ម័ន​បានបញ្ជូន​ទូត​ទៅប្រទេសចិន​លើកចុងក្រោយបង្អស់នៅឆ្នាំ៥៣៩​​ ឯក​សារចិនបានអោយពត៌មានថា អាណាចក្រចេនឡាស្ថិតនៅនិរតីប្រទេសលីនយី មជ្ឈមណ្ឌលចេនឡាស្ថិតនៅត្រង់​វាលទំនាបកណ្តាលនៃទន្លេមេ​គង្គ ក្នុងតំបន់បាសាក់ក្នុងប្រទេសឡាវ ហើយពីដើមជាសាមន្តរាជមួយរបស់​អាណា​ចក្រភ្នំ។ តាមសិលាចារឹកបក្សីចាំក្រុង ស្តេចដំបូងមាននាមថាស្រុតវរ្ម័ន ឯព្រះរាជបុត្រមានព្រះនាមថាស្រេស្ឋវរ្ម័ន ហើយទ្រង់បានកសាងក្រុង ស្រេស្ឋបុរៈដែលទំនងជាស្ថិតនៅក្នុងតំបន់បាសាក់។ ស្តេចទាំងនោះទំនងជាបានរំដោះ​អ្នកស្រុកឲ្យចាកផុតពីច្រវ៉ាក់សួយសារអាករ គឺខំរើបំរាស់ពីអំណាចរបស់អាណាចក្រភ្នំ។ លុះដល់ពាក់កណ្តាលទី២នៃ​ស.វទី៦ ចេនឡាមានអានុភាពក្លាំងឡើង ហើយផ្តើមវាយលុកប្រឆាំងនឹងនគរភ្នំ ដោយព្រះរាជានោះមានព្រះនាមថា ភវវរ្ម័ន ជាបុត្ររបស់វីរវរ្ម័ន។ ព្រះអង្គរៀបអភិសេកជាមួយក្សត្រី កម្ពុជរាជលក្ស្មី ដែលជាព្រះញាតិខាងព្រះមាតាព្រះ​បាទស្រេស្ឋវរ្ម័ន ពោលគឺភ្ជាប់រវាងខ្សែសូរ្យវង្ស(ចេនឡា) និងសោមវង្ស(អាណាចក្រភ្នំ)។

ចំពោះបុព្វហេតុនៃចំបាំងអាណាចក្រភ្នំ និងចេនឡាមានសមត្ថកម្ម២សំខាន់ៗគឺ

អ្នកខ្លះយល់ថាព្រះបាទភវវរ្ម័នជាចៅរបស់ព្រះបាទរុទ្រវរ្ម័ន ហើយបានលើកទ័ពមកវាយអាណាចក្រភ្នំវិញ ដើម្បីប្រឆាំងនឹងការប៉ុនប៉ងរបស់ពួកគុណវរ្ម័នក្នុងការដណ្តើមយករាជបល្ល័ងទៅវិញ។ ម្យ៉ាងគេយល់ថាប្រហែលជា​មានទំនាស់ក្នុងសាសនាទៀត ព្រោះព្រះបាទរុទ្រវរ្ម័នកាន់ព្រះពុទ្ធសាសនា ឯព្រះបាទភវវរ្ម័នជាអ្នកកាន់សាសនាព្រះ​ឥសូ។ នៅពាក់កណ្តាលទី២នៃស.វទី៦នេះ ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយរបស់ព្រះអង្គព្រះនាមចិត្រសេន បាន​ផ្តើមវាយលុកអាណាចក្រភ្នំ។ ក្នុងដំណាក់កាលដំបូងនៃចម្បាំងរវាងចេនឡាបានសំរុកចូលយ៉ាងហោចណាស់ដល់​ខេត្តក្រចេះលើច្រាំងទន្លេមេគង្គ ដល់បុរីរម្យ។ ចំពោះមុខអាសន្ននេះ អាណាចក្រភ្នំទំនងជាថយដៃជាងទើបលើករាជ​ធានីពីវ្យាធបុរៈទៅតាំងនៅទឹសខាងត្បូងត្រង់នរវរនគរត្រូវនឹងតំបន់បុរីអង្គរក្នុងខេត្តតាកែវ។

(ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ភាគ១និង២ របស់លោកត្រឹងងា ទំព័រទី៦៥៦៦៦៧)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: