ការសាងសង់​ប្រាសាទខ្មែរ ភាគ២

សម្ភារៈ​សំណង់ និង​សមាសធាតុ​លំអ​តុបតែង​ប្រាសាទ (​ភាគ ២)

ត្រីសូល៍ : មាន​តាំងតែ​ សម័យអង្គរ ។ ដោយ​សព្វថ្ងៃ​គ្រប់​ប្រាសាទ​គេ​មិនឃើញ​មាន​ត្រីសូល៍ តែដោយសារ​គេ​ប្រទះឃើញ​មាន​ធ្លាក់​លើដំបូល​នៃ​ប្រាសាទបាយ័ន ដូច្នេះហើយ​ទើប​គេ​សន្មត​ថា រាល់​ប្រាសាទ​ទាំងអស់​របស់​ខ្មែរ សុទ្ធសឹង​មាន​ត្រីសូល៍៍ ដែល​ធ្វើ​អំពី​សំរិទ្ធ សម្រាប់​លំអ​ប្រាសាទ​ផង និង​បញ្ជាក់​សាសនា​ផង ។ ព្រោះ​ត្រីសូល៍​មាន​រាង​ដៃ​បី​បញ្ជាក់​ការគោរព​ព្រះព្រហ្ម​, ព្រះ​នរាយណ៍ និង​ព្រះ​ឥសូរ ។ ចេតិយ​នៅ​ប្រទេស​ថៃ គេ​ឃើញ​មាន​ត្រីសូល៍​ផងដែរ ពោលគឺ​ធ្វើ​ឲ្យ​យើង​យល់​យ៉ាងច្បាស់​ថា សៀម​បាន​កសាង​ចម្លង​ពី​ប្រាសាទខ្មែរ​យ៉ាង​ប្រាកដ ។​
​ដំបូល : ជា​ផ្នែក​ខាងលើ​នៃ​ប្រាសាទ មានមុខ​ងារ​លំអ និង​ការពារ​ពន្លឺ​, ភ្លៀង​, មិន​ឲ្យ​ហូរ​ចូល​ប្រាសាទ ។​

ត្រីសូល៍ លើ ជញ្ជាំង ប្រាសាទបាយ័ន ថ្ម លំអ កំពូល ប្រាសាទ នៅ អភិរក្ស ដ្ឋា ន សៀមរាប ( ម . ត ១៩៩៣) និង ដំបូល ប្រាសាទ ស៊ី ខរ ភូមិ នៅ ខេត្ត សុ រិ ន្ទ្រ ដែល លំអ ដោយ ថ្ម កំពូល ប្រាសាទ ជា ផ្កាឈូក ក្រពុំ ( ម . ត ១៩៩៤)

ផ្នែក ខាងលើ នៃ ប្រាសាទភ្នំរុង លំអ ដោយ ប្រាសាទ ឧ ប និម្មិត ថ្ម តូចៗ នៅតាម មុំ ( ម . ត ១៩៨៦), ប្រាសាទ ឧ ប និម្មិត មកពី ភិ មា យ សារមន្ទីរ ភិ មា យ ឆ្នាំ ១៩៧៤ និង ប្រាសាទ ឧ ប និម្មិត សំរាប់ លំអ មុំ នៃ ប្រាសាទ សារមន្ទីរ ហ្គី មេ ប្រទេស បារាំង ( ម . ត ១៩៨៨)

ប្រាសាទ​ឧ​ប​និម្មិត​តូចៗ លំអ​នៅតាម​មុំ​ប្រាសាទ : នៅតាម​ជ្រុង​នីមួយ ជាពិសេស​នៅតាម​មុំ​ប្រាសាទ គេ​ឃើញ​មាន​ចម្លាក់​ប្រាសាទ​ធ្វើ​អំពី​ថ្ម ដែលមាន​រាង​តូចៗ សំរាប់​លំអ ដូច​ករណី​ប្រាសាទភ្នំរុង ដែល​នៅ​រក្សាបាន​នូវ​ថ្ម​លំអ​ទាំងនោះ ជា​ឧទាហរណ៍​ស្រាប់ ។​

​ហោត្រៃ : រាល់​ប្រាសាទ​មាន​ហោត្រៃ​ពីរ មួយ​នៅ​ខាងស្តាំ​ហៅថា​ព្រះ​រតនៈ ជាទី​កន្លែង​សម្រាប់​តម្កល់​ព្រះ​បដិមា និង​ទេវរូប ។ ឯ​មួយទៀត​នៅ​ខាងឆ្វេង​ហៅថា ព្រះ​អគ្គី (​ព្រះ​ភ្លើង​) សម្រាប់​បូជា​ព្រះ​ភ្លើង ។ បាក់​បណ្ណាល័យ​ដែល​គេ​ប្រើ​ពីមុន គឺ​មិន​ត្រឹមត្រូវ​ទេ ។​
​    ​សោម​សូត្រ : ស្ថិតនៅ ​កន្លែង​មួយ​សម្រាប់​ភ្ជាប់​ខាងក្នុង និង​ខាងក្រៅ​ប្រាសាទ ។ ជា​រាង​ទ្រវែង ដែល​គេ​អាច​យក​ទឹក​ដែល​បង្ហូរ​ចេញពី​ខាងក្នុង ។ វា​មាន​មុខងារ​សម្រាប់​ការយក​ទឹកមន្ត ដែល​គេ​យកចេញ ពី​ទេវរូប​រួមមាន​យោនី និង​ព្រះ​សិវលិង្គ ។​

​ទេវរូប : រាល់​ប្រាសាទ​តែងតែ​ដាក់​ទេវរូប នៅ​ចំ​កណ្តាល​ប្រាសាទ ។ មុខងារ​របស់​ទេវរូប ដែល​ភាគច្រើន​ឆ្លាក់​ជា​ចម្លាក់​លោត គឺ​សម្រាប់​ឲ្យ​គេ​បន់ស្រន់ ។​

​ថែវ : ជា​ផ្លូវ​ដែលមាន​ជញ្ជាំង​សងខាង និង​ដំបូល​សម្រាប់​ដើរ​ទស្សនា ។ តាម​ជញ្ជាំង​ដែល​ស្ថិតក្នុង​រចនាបថ​អង្គរវត្ត និង បាយ័ន យើង​មើលឃើញ​មាន ផ្ទាំង​ចម្លាក់​តូចៗ​សម្រាប់​លំអ​ឬក៏​ផ្ទាំង​ចម្លាក់​ធំ​ពិពណ៌នា​អំពី​រឿង​ ក្នុង​ទេវ​កថា ឬ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូច​ចម្បាំង​ខ្មែរ​-​ចាម​ជាដើម ។ ម្យ៉ាងវិញទៀត គេ​ក៏​ជួបប្រទះ​នូវ​ចម្លាក់​លៀន​ដែរ ដូចជា​សត្វ​គ្រុឌ ឬ​ចម្លាក់​ព្រះ​ពោធិសត្វ​នៅលើ​ជញ្ជាំង​កំពែង​នៃ​ប្រាសាទ​ក្នុង​រជ្ជកាល​របស់ ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ។​

ជញ្ជាំង និង ថែវ នៃ ប្រាសាទព្រះខ័ន ( ម . ត ២០១០)

​កំពែង : រាល់​ប្រាសាទ​តែងមាន​កំពែង​ព័ន្ធ​ជុំវិញ ។ វា​មានមុខ​ងារ​លំអ​ប្រាសាទ និង​ការពារ​ផង ។

ស្រះ​ទឹក : មាន​មុខងារ​សំខាន់ នូវ​ផ្នែក​សាសនា ពោលគឺ សម្រាប់​តំណាង​ឲ្យ​ស្រះ​នៅ​ទេវស្ថាន និង​ផ្នែក​កសិកម្ម ពោលគឺ​ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់ និង​ឲ្យ​តម្រូវការ​ដល់​អាជីវកម្ម របស់​ប្រជាជន​ផ្នែក​កសិកម្ម ។​
​គូរ​ទឹក : មាន ​គូរ​ទឹក​ហ៊ុំ​ព័ទ្ធជុំវិញ សម្រាប់​ការពារ​ប្រាសាទ កុំ​ឲ្យ​ទ្រេត ឬ​ផ្អៀង ពោលគឺ​ធ្វើ​ឲ្យ​ប្រាសាទ​មាន​លំនឹង ។ មុខងារ​ទី ២ គឺ​គូ​ទឹក​ទាំងនោះ ក៏​តំណាង​ឲ្យ​មហាសាគរ ឬ​សមុទ្រ ដែល​មានចែង​ក្នុង​ទេវ​កថា នៃ​ព្រហ្ម​ណ៍​សាសនា ។ មុខងារ​ចុងក្រោយ គឺ​ការពារ​ប្រាសាទ ឬ​ទីក្រុង ទប់​ទល់នឹង​សត្រូវ កុំ​ឲ្យ​មក​បៀតបៀន​បាន ។ ក្រៅពីនេះ គេ​ក៏​ឃើញ​មាន​បារាយ​យ៉ាង​ធំ​មួយ ដូចជា​បារាយ​ទឹកថ្លា នៅ​ខេត្តសៀមរាប ឬក៏​បារាយ​នៅ​ទីក្រុង​កោះ​កេរ ជាដើម សម្រាប់​វិស័យ​កសិកម្ម ។

បារាយណ៍ : គេ​ក៏​បានឃើញ​នៅ​វត្តមាន​របស់​បារាយណ៍ ដែលជា​ស្រះ​ទឹក​ដ៏​ធំ​សំរាប់​ផ្ទុក​ទឹក ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណៈជន ជាពិសេស​វិស័យ​កសិកម្ម ។

​គោ​បុ​រៈ : រាល់​ប្រាសាទ​នីមួយៗ តែងមាន​គោ​បុ​រៈ ឬ​ទ្វារ​ចេញចូល ។ មុខងារ គឺ​គោរព​តាម​លោកធាតុ​វិទ្យា ដែលមាន​ទិស​ទាំង​៤ និង​សម្រាប់​ការពារ​ប្រាសាទ ។

គោ ប រុៈ នៅ ទ្វារ ចូលកាន់ ប្រាសាទ ព្រះ គោ នៅ ខេត្តសៀមរាប ( ម . ត ២០១០)

​ខឿន​ប្រាសាទខ្មែរ : រាល់​ប្រាង្គ​ប្រាសាទខ្មែរ ដែលជា​បូ​ជ​និ​យ​ដ្ឋា​ន​ដ៏​សក្តិ​សិទ្ធ សុទ្ធសឹង​តែមាន​ខឿន ដោយហេតុថា បុព្វបុរស​ខ្មែរ​មុន​ការសាងសង់​រមែងតែ​លើកដី​ឲ្យ​ខ្ពស់​ធ្វើជា​ខឿន ដើម្បី​កុំ​ឲ្យ​ទឹក​លិច និង ការពារ​ប្រាសាទ​ផង ។

​ខាងលើនេះ​ជាការ​អធិប្បាយ​ត្រួសៗ​នៃ​សមាសធាតុ​តុបតែង​ប្រាង្គ​ប្រាសាទខ្មែរ​ នា​សម័យបុរាណ ។ នេះ​ជា​អ្វីមួយ​ដែល​យើង​នឹង​បំពេញបន្ថែម នៅក្នុង​ភាគ​ទី ៣ ខាងមុខ​ទៀត ៕ ម​.​ត្រា​ណេ​​ (ដកស្រង់ចេញពី http://www.cen.com.kh)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: