Assignment

1.ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងខេត្តកំពង់ស្ពឺ

  • ទីតាំងភូមិសាស្រ្ត

ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងស្ថិតក្នុងភូមិភៅ ឃុំត្រពាំងគោង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំងាយប្រមាណ៤៥ គ.ម ចំណុចស្ពានគុណ​គ្រូដែលមានប្រវែង១៩៨ម។

  • ការពណ៌នា

និយមន័យ:

ខ្សាច់គឺជាសមាសធាតុផ្សំយ៉ាងសំខាន់ដែលមានតួនាទីបង្កើនភាពស្អិតរវាងល្បាយស៊ីម៉ង់ត៍ និងថ្មបំបែក ពោលគឺកាត់បន្ថយនូវរន្ធស្ពោតដែលបង្កឡើងដោយសារថ្មបំបែក។ វាកកើតពីការសឹក​រិចរឹលនៃ​សិលាកំទេចកំណរ ឬសិលាប្រែរូប(មកពី​ពពួក សិលាម៉ាក់ម៉ា)តាមរយៈពេលវេលា អាកាសធាតុ និងកំលាំងទឹកជាដើម។

ចំពោះខ្សាច់ យើងមើលអំពីពណ៌ជាសំខាន់ ព្រោះពណ៌ និងទំហំរបស់ខ្សាច់អាច​បញ្ជាក់​អំពីការ​ប្រើប្រាស់របស់វានៅក្នុងវិស័យផ្សេងៗដូចជានៅក្នុងវិស័យសំណង់ ឬ ដេគ័រ​ជាដើម។ ពណ៌របស់វា​ក៏ពាក់ព័ន្ធនឹងសមាសធាតុរួមផ្សំនៅ​ក្នុងនោះផងដែរ។ យើងដឹងហើយថាខ្សាច់ប្រើប្រាស់នៅក្នុង​សំណង់ ពុំមានលក្ខណៈដូចគ្នាទេ ពោលគឺខ្សាច់ដែលប្រើ​ក្នុងសំណង់ទំនប់ទឹក មានលក្ខណៈ​ខុសពីខ្សាច់ដែលប្រើប្រាស់នៅក្នុងស្ពាន។ ចំពោះការខុសគ្នានេះ​គឺអាស្រ័យលើភាគរយរបស់ខ្សាច់​ទៅតាមចំណាត់ថ្នាក់របស់វា ដែលកំណត់​ទៅតាមបទដ្ឋានប្រើប្រាស់ផងដែរ។ នេះគឺបង្ហាញ​ពីភាគរយរបស់ខ្សាច់ ដែលប្រើប្រាស់នៅ​ក្នុងសំណង់នានា ហើយខ្សាច់ដែលយកមកប្រើប្រាស់​នៅក្នុងសំណង់ ដាច់ខាតមិនអោយមានសមាសធាតុ​ដីឥដ្ឋច្រើនជាង២ភាគរយទេ ព្រោះវាធ្វើ​អោយបេតុងបាត់បង់​គុណភាព។

  • ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់

ខ្សាច់នៅក្នុងតំបន់នេះមានលក្ខណៈលឿងល្អ គឺមានភាគរយនៃខ្សាច់​ច្រើនរហូតដល់៨០%​ឡើងទៅ វាខុសពីខ្សាច់ទនេ្លដែលមាន​លាយសារធាតុ Organic ( សារ​ធាតុសរីរាង្គ) ច្រើន ជាផល​វិបាកសំរាប់វិស័យសំណង់។

ខ្សាច់នៅក្នុងតំបន់នេះចែកចេញជាពីរប្រភេទ គឺ:

i.      ខ្សាច់ម៉ត់ : មានទំហំប្រហែល0.០៥មម គេប្រើប្រាស់សំរាប់ការបូក

 

 

 

 

 

 

 

 

ii.      ខ្សាច់គ្រើម: មានទំហំប្រហែល០.៥០មម ដល់ ២មម ហើយគេអាច​ប្រើប្រាស់​សំរាប់បេតុង

ខ្សាច់គ្រើម

 

 

 

 

 

 

 

 

 

 

 

 

  • ការសន្និដ្ឋាន

ខ្សាច់នៅក្នុងតំបន់នេះ ជាប្រភេទខ្សាច់ដែលអាចយកមកប្រើប្រាស់នៅក្នុងការសាងសង់បាន​ល្អ តែគេបានបែងចែកប្រភេទនៃការប្រើប្រាស់របស់វាផ្សេងៗគ្នា ដែលវាអាស្រ័យទៅនឹងភាគរយ ឬ​ បរិមាណនៃខ្សាច់។

ការធ្វើទស្សនកិច្ចនៅការដ្ឋានកើបខ្សាច់ស្ពានគុណគ្រូគឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនគឺ :

Ø  បានស្គាល់ និងសិក្សាស្វែងយល់អំពីប្រភេទខ្សាច់

Ø  បានដឹងអំពីការលក្ខណៈពិសេសរបស់ខ្សាច់

Ø  ដឹងអំពីគុណប្រយោជន៍ និងគុណវិបត្តិរបស់វា

Ø  ដឹងអំពីការប្រើប្រាស់របស់វា

Ø  បានឃើញជាក់ស្តែងអំពីអាជីវកម្មកើបខ្សាច់របស់ប្រជាជននៅក្នុងតំបន់

2.ការដ្ឋានវាយថ្មភ្នំរាំងពេន

  • ទីតាំងភូមិសាស្ត្រ

ការដ្ឋានវាយថ្មភ្នំរាំងពេន ស្ថិតក្នុងភូមិភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

  • ការពណ៌នា

សិលានៅតំបន់នេះជាប្រភេទសិលាក្រែ(Sand stone) និងប្រភេទសិលាកំទេច​កំណរ វានៅ​ចន្លោះ​រវាសិលាកំទេចកំណរនិងសិលាប្រែរូប។ ព្រោះសិលាក្រែវាប្រែរូបពីសិលាកំទេចកំណរ ពោលគឺវាកកើតចេញពីបណ្តុំរបស់ខ្សាច់ដែលធ្លាក់មកពីបាតសមុទ្រចាស់ រួមផ្សំដោយសារធាតុ​សរីរាង្គនៅក្នុងទឹកសមុទ្រ សារធាតុខនិជ ឬ សារធាតុរ៉ែ ព្រមទំាងកំលាំងសំពាធពីសីតុណ្ហភាព​ផងទើបធ្វើអោយវាកកទៅជាសិលា លុះសិលានេះពុកផុយទើបវាបង្កើតបានជាខ្សាច់វិញ។ នៅលើ​ជញ្ជាំងភ្នំ សិលានេះមាន​លក្ខណៈ​ជាស្រទាប់ៗ និងមានរាងបញ្ឆិត ព្រោះពីដំបូង សិលានេះមាន​លក្ខណៈរាបធម្មតាទេ តែដោយសារចលនាតិចតូនិច​ទើបវាបង្កើតបានជាពំនើងផ្នត់ ហើយបង្កើត​បានជាភ្នំ និងធ្វើអោយស្រទាប់សិលានេះបង្កើតទៅជាមានកំពស់ មុំមួយធៀបនឹងផែនដី។

  • ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់

សិលាមាន៣ប្រភេទ គឺ

Ø  សិលាម៉ាក់ម៉ា កើតឡើងពីការចុះត្រជាក់ និងកករឹងនៃម៉ាក់ម៉ា។

សិលាម៉ាក់ម៉ាចែកចេញជា២ប្រភេទគឺ:

o  សិលាជំរៅ ឬ សិលាក្រានីត : វាស្ថិតនៅក្នុងដី ចុះត្រជាក់នៅក្នុងដី ហើយកកទៅ​ក្លាយ​ទៅជាសិលា​ក្រានីត បណ្តូរកំដៅរវាងសីតុណ្ហភាពរបស់ម៉ាក់ម៉ាជាមួយ​នឹងដីជា​បណ្តូរកំដៅបែប​យឺតៗបង្កើតបានទៅជាគ្រីសស្តាល់ធំៗ ដែល​មានដូចជា មីកា(មាន​ជាតិខនិជពណ៌ស្រអាប់) និងក្វាតជាដើមដែលកើតឡើងពីសារធាតុខនិជម្យ៉ាងធ្វើ​អោយវាមានពណ៌ភ្លឺល្អ។

o  សិលារំហៀរ ឬ សិលាបាសាល់ : កើតឡើងនៅពេលមានបន្ទុះភ្នំភ្លើង មានសិលា​បាសាល់ មានថ្ម​បាយក្រៀមជាដើម បណ្តូរកំដៅមានលក្ខណៈលឿន ជាមួយនឹង​សីតុណ្ហភាពខាង​ក្រៅ​ពីកំដៅរាប់ពាន់អង្សារ មកត្រឹម៣០​អង្សារ ទើបបង្កអោយសារ​ធាតុគ្រីសស្តាល់​កក​មិនទាន់ ដីមានភាពម៉ត់ល្អហើយក្រហម ក្លាយទៅជាដីមាន​ជីជាតិសំរាប់ធ្វើកសិកម្មផ្សេងៗ។

Ø  សិលាប្រែរូប : កើតឡើងពីសិលាកំទេចកំណរ បន្ទុះម៉ាក់ម៉ាចេញពីផែនដីមកក្រៅប៉ះ​ជាមួយនឹង​ដីខ្សាច់ កំដៅធ្វើអោយដីខ្សាច់នោះក្លាយទៅជាសិលាប្រែរូបក្លាយទៅជា​ពពួកកែវ ឬ ត្បួង។ ម្យ៉ាងវិញទៀត កាលណាម៉ាក់ម៉ាឆ្លងកាត់តំបន់ដែល​មានដីឥដ្ឋច្រើន នោះនឹងក្លាយទៅជាពពួកសិលាដីឥដ្ឋប្រែរូប(Shift)។

Ø  សិលាកំទេចកំណរ : កើតឡើងដោយសារការចលនាពំនើងផ្នត់ និងការ ប្រែប្រួលនៃ​កំដៅរបស់ផែនដី។ សិលាកំទេចកំណរមាន២ប្រភេទ

o   សិលាកំទេចកំណរនៅរាយប៉ាយ(អាលីវយ៉ុង) មានដូចជាដីខ្សាច់ និង​ គ្រួស

o   សិលាកំទេចកំណរមិនរាយប៉ាយ គឺជាប្រភេទសិលាដែលមានផ្ទាំងធំៗ

សិលានៅតំបន់នេះមានពណ៌លឿង មានលាយឡំសារធាតុរ៉ែដែក( ពួកម៉ាញេ​ទិច) តែ​ដោយ​សារវាមានប្រតិកម្មជាមួយទឹកភ្លៀង និងកំដៅព្រះ​អាទិត្យ ទើបបង្កើត​ទៅជាពណ៌ក្រហម ឬ​ពណ៌​ដូចច្រែសដែក។

គេអាចប្រើប្រាស់វានៅក្នុងការសាងសង់សំណង់បានល្អ អាចផលិតទៅ​ជា​ស៊ីម៉ង់ត៍ និង​វាយ​ធ្វើជាគ្រួសសំរាប់ការសាងសង់ផ្លូវថ្នល់ផងដែរ។

  • ការសន្និដ្ឋាន

ការធ្វើទស្សនកិច្ចនៅការដ្ឋានវាយថ្មភ្នំរាំងពេន បានផ្តល់អត្ថប្រយោជន៍ជាច្រើន​ដូចជា :

Ø  បានស្គាល់ និងសិក្សាស្វែងយល់អំពីថ្ម

Ø  ដឹងអំពីលក្ខណៈពិសេសរបស់ថ្ម

Ø  ដឹងពីការប្រើប្រាស់របស់វា

Ø  បានស្គាល់អំពីដើមកំណើតរបស់ប្រភេទថ្មនីមួយៗ

Ø  បានឃើញជាក់ស្តែងអំពីអាជីវកម្មថ្មដែលយកទៅប្រើប្រាស់ក្នុងវិស័យ​ផ្សេងៗ។

3.ការដ្ឋានដីឥដ្ឋកំពង់សិលា

  • ទីតាំងភូមិសាស្ត្រ

ការដ្ឋានដីឥដ្ឋកំពង់សិលា ស្ថិតនៅក្នុង ភូមិវាល ឃុំ កំពង់សិលា ស្រុក កំពង់សិលា ខេត្ត​កោះកុង។

  • ការពណ៌នា

Ø  និយមន័យ :

ដីឥដ្ឋ គឺជាសមាសធាតុដី(ផង់) ដែលមានទំហំគ្រាប់ក្រាមតូច និងមានភាពជាប់ស្អិតល្អ។

ដីដែលមានគ្រាប់ល្អិតគឺជាដីឥដ្ឋ។ ដីឥដ្ឋតែងតែប្រែប្រួលទៅតាមភាគរយនៃទឹកដែលមាននៅ​ក្នុងដីនោះ។ កាលណាមានទឹកដីឥដ្ឋហើមប៉ោងឡើងហើយវាស្រកមាឌ ឬ ប្រេះក្រហែងកាល​ណា​គ្មានជាតិទឹក។

ការដ្ឋានដីឥដ្ឋនៅតំបន់នេះ មានលក្ខណៈឆ្ងាយ​ធ្វើអោយមានការលំបាកនៅ​ក្នុង​ការជីកយកដី​ឥដ្ឋទាំងនេះទៅប្រកបអាជីវកម្មផ្សេងៗ តែដោយសារកត្តាចាំបាច់​នៅ​ក្នុងការ​ប្រើប្រាស់ទើបការ-​ដ្ឋានដីឥដ្ឋត្រង់តំបន់នេះនៅតែជាតំបន់ដែលសំខាន់សំរាប់​អ្នកអាជីវកម្មទាំងឡាយបន្តមកជីកយក​ដីឥដ្ឋជារឿយៗ នោះក៏ដោយសារវាជាប្រភេទដីឥដ្ឋដែល​កំរ​មាន ពិបាកនៅក្នុងការរក។

  • ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់

ដីឥដ្ឋមានទំហំ0.02mm ហើយនៅក្នុង Technology គេចែកដីឥដ្ឋជា២ប្រភេទគឺ

Ø  ដីឥដ្ឋស(Kaolin) : មានលក្ខណៈស ទំហំគ្រាប់ល្អិត និងមានភាពស្អិត ដែលគេ​ច្រើនយកវា​ទៅធ្វើ​ជាចានប៉ុកសឺឡែន ជាសេរ៉ាម៉ិច ឬឥដ្ឋការ៉ូ ជាដើម។

Ø  ដីឥដ្ឋក្រហម : មានគុណសម្បត្តិក្នុងការផលិតទៅជាឥដ្ឋក្បឿង ដែលមានវា មានលក្ខណៈ​សំខាន់ពាក់ព័ន្ធទៅនឹងសំភារៈសំណង់យ៉ាងច្រើន។

  • ការសន្និដ្ឋាន

ដីឥដ្ឋទាំង២ប្រភេទនេះសុទ្ធតែជាតំរូវការចាំត្រូវបាច់យកមកប្រើប្រាស់ជាសំភារៈផ្សេងៗ ក្នុង​នោះផងដែរ ប្រភេទដីឥដ្ឋពណ៌សនៅក្នុងតំបន់នេះមានបរិមាណតិចបំផុត និងមិនមាននៅក្នុង​តំបន់ផ្សេងក្រៅពីតំបន់នេះទេ ខុសពីដីឥដ្ឋពណ៌ ក្រហម​ឬលឿងដែលមានបរិមាណច្រើនជាង ហើយ​វាមាននៅតាមតំបន់ជាច្រើន ជាលក្ខណៈងាយស្រួលសំរាប់ការផលិតជាឥដ្ឋក្បឿង ហេតុ​នេះគេមិនសូវនិយមជីកយកដីឥដ្ឋក្រហមពីតំបន់នេះទេ ព្រោះវាមានចំងាយឆ្ងាយពេក។

ការធ្វើទស្សនកិច្ចនៅការដ្ឋានដីឥដ្ឋកំពង់សិលា បានផ្តល់នូវអត្ថប្រយោជន៍ជា​ច្រើនដូចជា:

Ø  បានស្វែងយល់អំពីប្រភេទផ្សេងៗនៃដីឥដ្ឋ

Ø  ដឹងអំពីបំរើបំរាស់របស់វានៅក្នុងតំរូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស

Ø  ដឹងអំពីដើមកំណើតរបស់ដីឥដ្ឋ

Ø  បានឃើញជាក់ស្តែងអំពីទីតាំងរបស់ដីឥដ្ឋ

4.ការដ្ឋានខ្សាច់រាម

  • ទីតាំងភូមិសាស្ត្រ

ការដ្ឋានខ្សាច់រាម ស្ថិតនៅក្នុងភូមិ ឃុំ ស្រុក ខេត្ត ព្រះសីហនុ

  • ការពណ៌នា

ខ្សាច់នៅតំបន់នេះកើតឡើងពីការសឹករិចរិល ហើយច្រោះធ្លាក់មកតាមលំហូរ​នៃ​ទឹក ដែល​លាយឡំជាមួយនឹងសារធាតុសរីរាង្គជាច្រើនទើបខ្សាច់នេះជាប្រភេទខ្សាច់​មិនសុទ្ធ។

  • ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់

ដីខ្សាច់នៅក្នុងតំបន់នេះមានលក្ខណៈល្អិតៗ ពណ៌ប្រផេះឬក្រម៉ៅ អាចប្រើ​ប្រាស់​បានតិចតួច​នៅក្នុងវិស័យសំណង់ តែក្នុងករណីចាំបាច់ គេអាចយកវាទៅប្រើសំរាប់​ការចាក់កប់លុបរណ្តៅ ឬ ចាក់ឡប់ឡែជាដើម។

  • ការសន្និដ្ឋាន

ជារួម កំនកំនើតនៃខ្សាច់មានប្រភពខុសៗគ្នា គឺប្រភេទដីខ្សាច់ដែលកើតឡើងពី​តំបន់ភ្នំ ឬហៅ​ថាកកើតមកពីការពុកផុយនៃសិលា ហើយខ្សាច់នោះមានលក្ខណៈ ល្អ​សំរាប់យកទៅប្រើប្រាស់​នៅក្នុងវិស័យសំណង់ ឬការដេគ័រផ្សេងៗ និងមួយ​ទៀត​កើតឡើងពីលំហូរនៃដីល្បាប់ម៉ត់ ធ្លាក់ចុះ​មកក្នុងទឹកសមុទ្រ គឺមានជាតិប្រៃ សំបូរ​សារធាតុសរីរាង្គច្រើន មិនអាចយកមកប្រើ​ប្រាស់នៅក្នុង​វិស័យសំណង់បានទេ។

ដូចនេះការធ្វើទស្សនកិច្ចសិក្សានៅការដ្ឋានមើលខ្សាច់រាមបានផ្តល់នូវអត្ថប្រយោជន៍​ជាច្រើន​ដូចជា:

Ø  បានស្គាល់ និងសិក្សាស្វែងយល់អំពីខ្សាច់ និងបន្សំធាតុផ្សេងៗនៅក្នុងខ្សាច់

Ø  បានស្គាល់អំពីប្រភពដើមកំនើតនៃខ្សាច់នៅក្នុងតំបន់នេះ

Ø  ដឹងអំពីគុណសម្បត្តិ និងគុណវិប្បត្តិដែលត្រូវយកទៅប្រើប្រាស់។

5.ការដ្ឋានខ្សាច់ស

  • ទីតាំងភូមិសាស្ត្រ

ខ្សាច់នៅក្នុងតំបន់នេះ គឺជាពពួកសិលាក្រែ(Mart Stone ឬ ថ្មដី) មួយប្រភេទ តែវាមាន​លក្ខណៈ​ខុសប្លែកពី Sand Stone ដទៃ។ ថ្មនៅក្នុងតំបន់នេះដែរ យើងសង្គេតឃើញថាវា មានរាង​ជាស្រទាប់ៗគ​លើគ្នា ហើយខ្សាច់ដែលធ្លាក់ចុះមកវារួមផ្សំដីឥដ្ឋ នៅចន្លោះអន្តរ​ម៉ូលេគុលរវាង​គ្រាប់ខ្សាច់ និង​គ្រាប់ខ្សាច់ ព្រមទាំងកាល់ស្យូមដែលមាននៅក្នុងសមុទ្រ វាផ្សារ​ភ្ជាប់ខ្សាច់អោយ​ជាប់គ្នា បង្កើតទៅជាសិលាក្រែនេះ។ ខ្សាច់ នៅតំបន់នេះមានពណ៌​ស ព្រោះវាកើតពីការសឹក​ពុករិច​រឹលរបស់សិលាក្រែ ហើយ​ហូរ​ចូលទៅក្នុងសមុទ្រ មានន័យ​ថា ខ្សាច់នៅតំបន់នេះ វាគ្មាន​សារធាតុសរីរាង្គ(អាលីវយ៉ុង)ដែលបណ្តាលអោយខ្សាច់មាន​ពណ៌​ខ្មៅ។

  • ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់

Sand Stone ប្រភេទនេះ មានពណ៌ស លក្ខណៈផុយ អាចកាច់​បំបាក់បាន ព្រោះដោយ សារស៊ីម៉ង់ត៍នៃការផ្សារភ្ជាប់រវាងគ្រាប់ខ្សាច់នៅក្នុងខ្សាច់នេះជា​ប្រភេទដី​ឥដ្ឋ(ស៊ីម៉ង់ត៍កើតពីដីឥដ្ឋ) ពោលគឺវាមានរេស៊ីស្តង់ខ្សោយបំផុត យើងមិនអាចប្រើ​ប្រាស់វា​នៅក្នុងវិស័យសំណង់បានទេ តែគេ​អាចប្រើប្រាស់វានៅក្នុងការដេគ័រ រចនាលំអរ​នៅក្នុងផ្ទះ​ជាដើម។

  • ការសន្និដ្ឋាន

ខ្សាច់នៅក្នុងតំបន់នេះគឺកើតឡើងមកពីការពុកផុយនៃសិលាក្រែ ឬអាចហៅម្យ៉ាងទៀតថា ជាពពួកថ្មដី(Mart Stone) ដែលវាមានលក្ខណៈស ហើយផុយអាចកាច់បាក់ខុសប្លែកពី Sand Stone នៅភ្នំស្រួច​ដែលវារឹងជាង។ ហើយខ្បើយើងប្រៀបធៀបរវាងខ្សាច់នៅតំបន់នេះ ទៅនឹងខ្សាច់នៅ​ឆ្នេរ​រាម ឃើញថាវាមានអទិភាពយកមកប្រើប្រាស់នៅក្នុងវិស័យសំណង់បានច្រើនជាង ព្រោះវា​គ្មានសារធាតុសរីរាង្គ ដែលជាគុណវិប្បត្តិធ្វើអោយបេតុងខូចគុណភាព។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: