អំពីម្ចាស់ប្លក

សួស្តី មិត្តអ្នកអានទាំងអស់!

ខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រប្លកនេះ។

ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះការគាំទ្ររបស់មិត្តអ្នកអានទាំងអស់​មកលើប្លកដែលនាងខ្ញុំបានបង្កើតឡើង​។

ប្លកនេះបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែក​ក្នុងការផ្តល់ចំនេះដឹងមួយចំនួន​ដែលនាងខ្ញុំបានជួបប្រទះនិងសិក្សា កន្លងមក។

នាងខ្ញុំមានបំណងយកប្លកនេះសំរាប់ធ្វើជាឃ្លាំងផ្ទុកឯកសារផ្ទាល់ខ្លួនមួយដែលអាចតាមខ្ញុំគ្រប់ពេលវេលា និងគ្រប់ទីកន្លែង​ណាដែលមានប្រព័ន្ធ Internet ទៅដល់។មិនតែប៉ុណ្ណោះ​គឺដើម្បីអោយមានភាពងាយស្រួលក្នុងការស្វែងរកនូវសំនុំឯកសារ​សំរាប់ការសិក្សាលើមុខជំនាញមួយ​ចំនួនដែលពាក់ព័ន្ធ​ទៅតាមអ្វីដែលនាងខ្ញុំបានទុកនៅក្នុងប្លកនេះផងដែរ។

ប្រវត្តិរូបសង្ខេប

នាងខ្ញុំឈ្មោះ ហំ រតនា កើតនៅឆ្នាំ ១៩៨៨ សង្កាត់ផ្សារដេប៉ូ ខ័ណ្ឌ ៧មករា ក្រុងភ្នំពេញ។

នាងខ្ញុំមានបងប្អូន ៩ នាក់ ស្រី៥ នាក់ និង ប្រុស ៤នាក់ ដែលនាងខ្ញុំ ជាកូនច្បង។

ប្រវត្តិសិក្សាៈ

ឆ្នាំ 2012 : បច្ចុប្បន្នជានិស្សិតឆ្នាំទី3 នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស​(NTTI)ផ្នែក​វិស្វកម្មសំណង់ស៊ីវិល។

ឆ្នាំ 2011 :បញ្ចប់ថ្នាក់បរិញ្ញាប័ត្ររងផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ឆ្នាំ២០១០ : បញ្ចប់ថ្នាក់បរិញ្ញាប័ត្ររង ផ្នែក គ្រប់គ្រង នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI)។

ឆ្នាំ ២០០៨: បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅវិទ្យាល័យសម្តេចឪ(ខេត្តសៀមរាប)។

ប្រវត្តិការងារ :

ឆ្នាំ 2011-2012: បុគ្គលិកនៅក្រុមហ៊ុន UTS Co.,Ltd​ (25/10/2011- បច្ចុប្បន្ន )

ឆ្នាំ 2011: សិស្ស Train នៅមន្ទីរពិសោធន៍សំណង់ និងសាធារណការ

ឆ្នាំ ២០១០ : បុគ្គលិកស្ម័គ្រចិត្តចុះការដ្ឋាន (Training) នៅក្រុមហ៊ុន CAMCAL Co.,Ltd ។

(សូមអភ័យទោស​ប្លកនេះស្ថិតនៅក្នុងការរៀបចំ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: