ប្រភព​នៃ​ពិតាន​ខ្មែរ

​ប្រទេស​នីមួយៗ នៅលើ​សកលលោក តែងមាន​សេសសល់​នូវ​កេរ្តិ៍ដំណែល​ដែល​បុព្វបុរស​របស់ខ្លួន​បាន​បន្សល់​ទុល​ ឲ្យ ។ ជាក់ស្តែង​ដូចជា​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ដែលជា​ប្រទេសមួយ​សម្បូរ​ទៅដោយ​បុរាណ​ដ្ឋា​ន ជាពិសេស​សំណង់​ប្រាង្គ​ប្រាសាទ ដែលជា​សម្មិទ្ធផល​សង្គម​កសាងឡើង​ពី​អតីតកាល ។ ដោយឡែក​សំណង់​សាសនា​បែប​ព្រាហ្មណ៍ និង​ពុទ្ធ​និយម ស្ថាបនា​ឡើង​ដើម្បី​មូលហេតុ​សាសនា​ក៏​មែនពិត ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏​បង្ហាញ​ពី​វប្បធម៌​ក្នុងសង្គម​នា​សម័យកាល​ផ្សេងៗ​ គ្នា ។ ក្នុងន័យនេះ​គ្រប់​ស្លាកស្នាម​វប្បធម៌​បុរាណ​ដូចជា​វត្ថុ​សិល្បៈ​ ស្ថាបត្យកម្ម​ជាដើម តែងតែ​បង្ក​នូវ​តម្លៃ​វប្បធម៌​ប្រវត្តិសាស្ត្រ​កាត់ថ្លៃ​ពុំបាន ។

បើសិនជា​យើង​ពិនិត្យ​សំណង់​ស្ថាបត្យកម្ម​ព្រះវិហារ​ខ្មែរ យើង​ឃើញថា​មាន​ពិតាន​២​ប្រភេទ គឺ​ពិតាន​ព្រះវិហារ និង​ពិតាន​ព្រះ ។ ពិតាន​ព្រះវិហារ សម័យបុរាណ​ធ្វើ​អំពី​ឈើ ចំណែក​សម័យ​បច្ចុប្បន្ន​ធ្វើ​អំពី​ស៊ីម៉ង់ ហើយ​មាន​គំនូរ​សាច់រឿង​ផ្សេងៗ គួរ​ឲ្យ​ចាប់ចិត្ត​ដូចជា រូប​ព្រះ​ច័ន្ទ ព្រះអាទិត្យ ទេវបុត្រ​ស្រី​ទេពអប្សរ​ជាដើម ។ រីឯ​ពិតាន​ព្រះ​វិញ ដែល​ស្ថិត​លើ​ព្រះ​បដិមា​តំណាង​ព្រះសម្មាសម្ពុទ្ធ​រមែងតែ​លំអ​ដោយ​រូប​ឆ័​ ត្រ ឆព្វណ្ណរង្សី ឬ​ផ្កាឈូក​នៅ​ចំ​កណ្តាល​សិរសា​ព្រះពុទ្ធ​បដិមា ។​
​     ​ក្នុង​សិលាចារឹក Ka.77 ឬ K. 1153 មកពី​គុហារ​ព្រះ (​ថា​ម​ប្រាះ​) នៅ​ខេត្ត​សក​នន​គន ប្រទេស​ថៃ​បច្ចុប្បន្ន ចារ​នៅ​ឆ្នាំ ៩៨៨ ស​.​ក ត្រូវ​នឹង​ឆ្នាំ ១០៦៦ នៃ​គ​.​ស ជា​ភាសា​ខ្មែរ យើង​បានឃើញ​ពាក្យ​វិ​តាន ជា​លើកដំបូង​បង្អស់ ។​

ពិតាន ព្រះ រាង ជា រូប ឆ័ ត្រ ឆព្វណ្ណរង្សី និង ពិតាន ព្រះវិហារ នៅ វត្ត បាគង ក្រោយពី ជួសជុល រួច ( ម . ត ២០១០)

​ម្យ៉ាងទៀត ក្នុង​សិលាចារឹក​ជាច្រើន​ទៀត​នា​សម័យ​ក្រោយ​អង្គរ បាន​ឲ្យ​យើង​ដឹង​ព័ត៌មាន​ថា មានការ​ធ្វើ​អំណោយ​ជា​ពិតាន​ព្រះ​ដូច​សិលាចារឹក​សម័យ​ទំនើប នៃ​ប្រាសាទ​អង្គរ​លេខ​៣១ (IMA, No 31) ជាដើម ។ សិលាចារឹក​ខាងលើនេះ បានផ្តល់​ព័ត៌មាន​ឲ្យ​យើង​ដឹងថា ពិតាន​ដែល​គេ​ថ្វាយ​ព្រះ​នោះ គឺជា​ក្រណាត់​ហូល ឬ​ធម្មតា​ដែល​គេ​កាត់​ស្ថិតនៅលើ​ព្រះ​សិរសា​របស់​ព្រះ​ពុទ្ធរូប ។​
​    ​ដូចនេះ​តួនាទី​ចម្បង​របស់​ពិតាន​គឺ ការពារ​ព្រះ​បដិមា ដែល​ស្ថិតនៅលើ​អាសនៈ ក្នុង​ព្រះវិហារ​ខាង​ព្រះពុទ្ធសាសនា ក្នុងសម័យ​អង្គរ ។​
​    ​ប៉ុន្តែ​បន្ថែម​ពីនេះ​ទៀត ក្នុង​វិស័យ​ស្ថាបត្យកម្ម​ប្រាសាទ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា យើង​ក៏បាន​ឃើញ​វត្តមាន​របស់​ពិតាន​ដែល​តាំងពី​សតវត្ស​ទី​៦ និង​ទី​៧ មកម្ល៉េះ ។​
​     ​ដោយសារ​សំណង់​ស្ថាបត្យកម្ម​ទាំងពីរ​ប្រភេទ​នេះ តម្រូវ​ឲ្យ​មានការ​និយម​ពិតាន ដើម្បី​មូលហេតុ​ដូចគ្នា ហើយ​នេះ​ជា​អ្វីមួយ​ដែល​យើង​ពិនិត្យ​បន្តិចទៀត ។

ពិ ដាន ព្រះវិហារ ខ្មែរ ស . ត ទី ១៩ គំនូរ ព្រះ ច័ន្ទ និង ព្រះអាទិត្យ ព្រមទាំង រា ហ៊ូ ( ម . ត ២០០៩)

​ឧទាហរណ៍​ជាក់ស្តែង​ក្នុង​ប្រាសាទ​ឥដ្ឋ​មួយចំនួន​នៅ​សម្បូរ​ព្រៃ​គុក យើង​ឃើញ​មាន​ទំ​ពក់​ថ្ម​លើ​ជញ្ជាំង​ប្រាសាទ​យ៉ាងតិចណាស់​ក៏​៤​ដែរ ។ វត្តមាន​របស់​ថ្ម​ទំ​ពក់​សម្រាប់​ទ្រ​សំណង់​ឈើ ឬ​ក្រណាត់​បានដឹង​តិចតួច​ណាស់ ព្រោះ​ពុំទាន់​មានការ​ស្រាវជ្រាវ​ស៊ីជម្រៅ​ណាមួយ​នៅឡើយ ។ តែ​តាម​ការវិភាគ​វិញ​មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ក្នុង​ផ្នែក​យល់ដឹង​ទូទៅ​ នៃ​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ នា​សម័យ​បុ​រេ​អង្គរ ។ យើង​មាន​ភ័ព្វសំណាង​ច្រើន​ដោយបាន​រកឃើញ​ទិន្នន័យ​ថ្មី​ទាំងនោះ ហើយ​បញ្ជាក់​បង្ហាញ​អំពី​សារៈសំខាន់ ឬ​តួនាទី​របស់​ពិតាន ។​
​    ​សូមបញ្ជាក់ថា ពិតាន ដែលមាន​ប្រភពពី​ឥណ្ឌា ហើយ​ជា​ភាសា​សំ​ស្រឹ្ក​ត គឺជា​គ្រឿងសំណង់​ច្រើន​ធ្វើ​អំពី​ឈើ ឬ​ក្រណាត់​ជាង​ថ្ម ដែល​ស្ថិតក្រោម​ដំបូល​ប្រាង្គ​ប្រាសាទ ឬ​ព្រះវិហារ​បុរាណ ។ មុខងារ​របស់​ពិតាន គឺ​ការពារ​រូបសំណាក់ ព្រះអាទិទេព ទាំងឡាយ​កុំ​ឲ្យ​ដី​ធូលី​ធ្លា​ក់លើ​ព្រះ​បដិមា​ទាំងនោះ ដែល​ជាទីគោរព​សក្ការៈ​បូជា ។​
​    ​ជារួម​គេ​អាច​និយាយបានថា ពិតាន គឺជា​រនាំង ឬ​របាំង​ការពារ​នូវ​អពមង្គល​ទាំងឡាយ​ដែល​យាយី​ព្រះ​បដិមា​ដ៏​ពិសិដ្ឋ នៅតាម​ប្រាង្គ​ប្រាសាទ ក៏​ដូច​នៅតាម​វត្ត​អារាម​ដែរ ។​

ពិដានឈើនៃប្រាសាទស្រីទេព សម័យបុរេអង្គរ (?) (ម.ត ១៩៨៨)

​មិន​ផ្ទុយគ្នា​ទៅនឹង​ជំនឿ​ប្រជាប្រិយ​នៅ​ប្រទេស​ឥណ្ឌា ជាពិសេស​កោះ​ស្រីលង្កា ដែលជា​ពុទ្ធ​មណ្ឌល​យ៉ាងសំខាន់​ជាងគេ ពិតាន​វត្ត​ខ្មែរ​បង្កប់​នូវ​អត្ថន័យ​ស៊ីជម្រៅ​សម្រាប់​ពុទ្ធសាសនិក​ដែល​បាន ​កសាង ឬ​ជួសជុល​ឡើងវិញ​នូវ​វត្ត​អារាម ដែល​ទ្រុឌទ្រោម ។ សព្វថ្ងៃនេះ​ក្នុង​ព្រះវិហារ​ខ្មែរ​យើង រមែងតែ​ឃើញ​ព្រះ​បដិមា​តូច​យ៉ាងច្រើន ទាំងថ្មី​ទាំងចាស់ រួមជាមួយ​ព្រះអង្គ​មួយ​ដ៏​ធំ​សម្បើម​គង់នៅ​លើ​បល្ល័ង្ក ស្ថិតក្រោម​ពិតាន​លំអ​ដោយ​រូប​ឆ័​ត្រ ឬ​រូប​ផ្កាឈូក នៅ​ចំ​កណ្តាល (​ឆ​ពណ្ណ​រង្សី​) តំណាង​ឲ្យ​ស្ថានសួគ៌​ទាំងមូល ។​
​    ​ដូចនេះ​ក្រៅពី​នាទី​ជា​របាំង​នៅ​ពីលើ​រូប​ព្រះ​ពុទ្ធអង្គ ដើម្បី​ការពារ​កំដៅ​ព្រះអាទិត្យ ឬ​ធូលី ឆ័​ត្រ​ក៏​ជា​និមិត្តរូប​នៃ​ចក្រ​វា​ឡ​ក្នុង​ចក្ខុវិស័យ​របស់​សាវ័ក​ផងដែរ ។ ហើយ​វា​ក៏​ជា​ការពិត​ដែរ​នៅ​ស្រុក​ខ្មែរ​យើង ឆ័​ត្រ​ក៏​ជា​និមិត្តរូប​នៃ​សេ្ត​ច​ចក្រ​ព័​ត្ត​ផងដែរ ។

​សូម​រំលឹក​នៅទីនេះ​ផងដែរ​ថា ស្ថាបត្យកម្ម​បុរាណ​ទាំងអស់ ជាពិសេស​នា​សម័យអង្គរ វត្ត​សុទ្ធសឹង​តែមាន​ពិតាន​ឈើ​ទាំងអស់ ជាពិសេស​នៅតាម​ថែវ​ចេញចូល ដែល​លំអ​ដោយ​ចម្លាក់​ត្របកឈូក​យ៉ាង​ល្អ​ស្អាត តែ​ដូច​ករណី​នៅ​ប្រាសាទអង្គរវត្ត និង​នៅ​ប្រាសាទបន្ទាយ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បច្ចុប្បន្ន​ជាដើម ។​
​តែ​ក្រោយមក​ចាប់តាំងពី​សតវត្ស​ទី​១៤ ត្រូវបាន​វិនាស​ហិនហោច​គ្មាន​សល់​អ្វី​ទាំងអស់ ។ លើកលែងតែ​ករណី​ពិតាន​នៃ​ប្រាសាទ​ទ័ព​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដូច​បាន​ជម្រាប​ខាងលើ ដែល​បង្ហាញ​អំពី​ឧ​ត្ត​គតិ និង​គោលបំណង​របស់​បុព្វបុរស​ខ្មែរ​ដែល​ពុទ្ធ​បរិ​ស័​ទ្ធ​ដ៏​ជ្រះថ្លា ។​    ​
​    ​ព្រោះ​ហេតុ​ដូច្នេះហើយ បានជា​មា​នស​ម្ព័​ទ្ធ​ភាព​យ៉ាង​ជិត​សិ្ន​ត​រវាង​ពិតាន​នៃ​សំណង់​ ស្ថាបត្យកម្ម​បែប​ព្រាហ្មណ៍​និយម គឺ​ប្រាង្គ​ប្រាសាទ និង​ពិតាន​ព្រះ​ដែលជា​ទូទៅ​បែរមុខ​ទៅ​ទិសខាងកើត ៕ (​ម​.​ត្រា​ណេ​)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: