សម័យបុរេប្រវត្តិ

បុរេប្រវត្តិកម្ពុជា

សម័យ​បុរេ​ប្រវត្ដិ​គឺជា​សម័យ​កាល​ដ៏​យូរ​លង់​ណាស់​មក​ហើយ ដែល​ពេល​នោះ​មនុស្ស កត់​ត្រា​ហេតុ​ការណ៏​អ្វី​ឡើយ។ដើម្បី​សិក្សា​អំពី​បុរេ​ប្រវត្តិ​ខ្មែរ​ យើង​ពុំ​ទាន់​ចេះ​បង្កើត​តួ​អក្សរ​សំរាប់ ក៏​ត្រូវ​សិក្សា​អំពី​ទឹក​ដី​ខ្មែរដែរ ។នៅ​ភូមិ​​ភាគអា​ស៊ីគ្នេយ៍កាលពី​មុនធ្លាប់​មាន​ពំនើង​ផ្នត់កា​ឡេ​ដូ​ន្យាង (Plissement caledonien) និង ពើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែល​ធ្វើ​ឲ្យ​ផុស​ឡើង​នៅ​ខ្ពង់​រាប​និង​ជួរ​ភ្នំ​នា​នា​ពាស​ពេញ​ប្រទេសខ្មែរសព្វថ្ងៃ ។បន្ទាប់​មក​ក៏​បាន​លិច​ទៅវិញ​ដោយ​ទៅ​សមុទ្រ​នៅ​ស័ក​ទី៣ ។នៅ​ស័កទី​៤ដី​ក៏ផុស​ចាប់ពី​ភូមិភាគ​ហេម​ពាន្ត​រហូត​ដល់​អាស៊ី​អាគ្នេយ៍​ទាំងមូល ។ដីខ្មែរក៏ដុះឡើ​ងពី៧០០ទៅ៨៨០ម៉ែត្រ ។ ក្នុង​ស័ក​ទី៤​មានលំនាច​និង​ជំនោរ​ទឹក​សមុទ្រ​ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​ដី​លិច​ហើយ​ផុស​ឡើង​វិញ​សារ​ជាថ្មីម្ដងទៀត ។នៅចន្លោះ​ពី៦០០០០០​ដល់៥០០០​ឆ្នាំ​មុនគ.ស.​​ទឹក​សមុទ្របាន​នាចថយទៅ​ពី១៣០​ដល់១៨០ម៉ែត្រ (បើ​ប្រៀប​ទៅ​នឹង​កំពស់ទឹកសមុទ្រ​សព្វថ្ងៃនេះ) ។ អ្នក​ភូគព្ភ​វិទូ​ខ្លះ​បាន​យល់​ថាកាល​ណោះ​គ្មាន​សមុទ្រខណ្ឌភូមិភាគ​ឥណ្ឌូចិន​និង​ប្រជុំកោះអាំង​ស៊ុយឡាំង (Insulinde) ស្ថិតនៅ​ជាប់គ្នា​រហូត​គ្មាន​សមុទ្រ​ខណ្ឌ​ដូច​យើង​សព្វ​ថ្ងៃ​នេះ​ទេ ។​នៅ​ប្រមាណ​១៥០០០​ឆ្នាំមុនគ.ស​ទឹក​សមុទ្រ​ជោរ​បាន​កំពស់​១៥​ម៉ែត្រ​ដែល​បណ្ដាលឲទឹកដីកម្ពុជាក្រោមនិងវាលទំនាប​ប្រទេសខ្មែរ​បានលិចទៅក្នុងទឹកវិញ ។នៅ​សតវត្សទី​៣មុនគ.ស​ទឹក​សមុទ្រ​បាននាច​ទៅវិញ​បន្តិចៗ​ម្ដង ។ឯ​ពេល​នោះ​ទន្លេ​មេគង្គ​បាន​នាំដី​ល្បាប់​មកចាប់​បំពេញ​បន្តិចៗ​ម្ដងក្លាយ​ជាដីសណ្ដ​បន្តដេញ​តាមទឹក​សមុទ្រ​ស្រក។ គេអាច​ដឹង​ព្រឹត្ដិការណ៏​ផ្សេង​ៗក្នុងសម័យ​បុរេប្រវត្ដិ​តាមការ​សិក្សា​លើ​គ្រោង​​ឆ្អឹង​មនុស្ស​ប្រដាប់​ប្រដា សំភារៈ កំទេច​សំនល់​គ្រប់​បែប​យ៉ាង​ដែល​មនុស្ស​ជំនាន់​មុន​បាន​បន្សល់​ទុក។ នៅ​ប្រទេស​កម្ពុជា​យើ​ងមាន​ស្ថានីយ​បុរេប្រវត្ដិ​សំខាន់ៗ​ដូចជា៖​ -ស្ថានីយ​បុរេប្រវត្ដិ​សំរោង​សែន​និង​អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ)-ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង)នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយ​ដីរក​ឃើញ​ប្រដាប់​ប្រើ​ប្រាស់​របស់​មនុស្ស​ជំនាន់មុន​ដូចជា៖ពូថៅ​-​ញញួរ​-​ពន្លាកធ្វើពីថ្ម​-​ផ្លែព្រួញ​-​ផ្លែសន្ទូច​-​ច្បូក​-​ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ​-​ក្អម​-​ឆ្នាំង​-​ចាន​ធ្វើ​ពីដី​ដុត។ ក្រៅ​ពី​នេះ​គេ​នៅ​ឃើញ​មាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ

ដោយ​សារ​ឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ​គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជា​យូរលង់ណាស់​មកហើយគឺតាំងពី​សម័យយុគថ្មរំលីងម៉្លេះ​ពោលគឺតាំងពីសម័យ​ដែលមនុស្សពុំទាន់​ស្គាល់លោហ​ធាតុហើយមកថ្ម​មករំលីង​ធ្វើជាឧបករណ៍​ប្រើប្រាស់ប្រចាំថ្ងៃ។មនុស្ស​ជំនាន់​នោះរស់នៅ​ជាក្រុមៗដើម្បី​ទប់ទល់នឹង​សត្វសាហាវ​ហើយគេចេះសង់​លំនៅដ្ឋានជាខ្ទមខ្ពស់​ផុត​ពីដី។ គេចេះត្យាញ​សំពត់បិទបាំង​រាងកាយ។គេចេះរកស៊ី​ដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំ​និងចិញ្ចឹមសត្វ​គឺតិចតួច ណាស់។រីឯប្រពៃណី គេពុំ​មានសាសនា ​ឬជំនឿអាទិទេព​ណាមួយទេ ។គេជឿថាខ្មោច​លងហើយជឿ​លើអ្នកតា។ កាលណា​មានមនុស្ស​ស្លាប់គេយក​សពនោះទៅកប់​ដោយ​ដាក់​ជាមួយនូវប្រដាប់​ប្រដាប្រើប្រាស់ និងគ្រឿង​អលង្ការ។

បុរេប្រវត្តិ

បុរេ​ប្រវត្តិ​កម្ពុជា​ត្រូវ​គេ​ដឹង​តិច​តួច​ណាស់ ។ស្ថានីយ​ដែល​គេ​ស្គាល់​ដំបូង​បង្អស់​នៅ​កម្ពុជា​គឺ​គុហា​ល្អាងស្ពាន ដែល​ស្ថិត​នៅ​តំបន់​ពាយព្យ​ប្រទេស​នេះ។គុហា​ល្អាង​ស្ពាន​គឺ​ជា​ការ​ចាប់​ផ្ដើម​តាំង​នៅ​លើក​ដំបូង​នៅឆ្នាំ៧០០០ម.គ ហើយ​ក៏​សំខាន់​ផង​ដែរ​គឺ​ស្ថានីយសំរោង​សែន​ដែល​បាន​តាំង​នៅ​ប្រហែល​២៣០​ដល់​៥០០ម.គ ។ពីឆ្នាំ​២០០០ម.គ.​និង​លុះ​ក្រោយ​មក​ទៀតខ្មែរ​បាន​ចាប់​ផ្ដើម​ចិញ្ចឹម​សត្វ​និង​ដាំ​ដុះ​ស្រូវ ។ នៅឆ្នាំ៦០០ម.គ.ខ្មែរ​កំពុង​តែ​បង្កើត​ឧបករណ៍​ធ្វើ​ពី​ដែក ។ ជា​ចុង​ក្រោយឥទ្ធិ​ពល​មក​ពី​ឥណ្ឌា​មក​ដល់​ក្នុង​ឆ្នាំ​១០០ម.គ. ។

ផែន​ទី​នៃ “ដីក្រហម”ដីលើករាង​មូល​នៅ​កម្ពុជា​និង​វៀត​ណាម ។

ភស្តុ​តាង​ខាង​បុរាណ​វត្ថុ​បង្ហាញ​ថា​ភាគ​ច្រើន​នៃ​តំបន់​នោះ​ឥឡូវ​គេ​ហៅ​ថា​កម្ពុជា​គឺ​ត្រូវ​បាន​គេ​តាំង​លំ​នៅ​កំលុង​ពេល​សហ​វត្ស​ទី​មួយ​និង​ទីពី​រម.គ.។

នៅ​ក្នុង​វប្បធ៌ម​យុគ​ថ្ម​រំលីង​ដែល​ប្រហែល​ជា​បាន​ធ្វើ​ចំនាក​ស្រុក​ពី​ចិន​ភាគ​អាគ្នេយ៍​ទៅ​ឧប​ទ្វីប​ឥណ្ឌូ​ចិន។ នៅ​សត​វត្ស​ទី​មួយ​នៃ​គ.ស. ពួក​អ្នក​ស្រុក​បាន​អភិវឌ្ឍន៍​លំ​នឹង​ទាក់​ទងរៀប​ចំ​សង្គម​ដែល​បាន​ចាក​ហួស​ឆ្ងាយ​ដំណាក់​កាលនៃ​យុគ​ដំបូង​ខាង​វប្បធម៌​និង​ជំនាញ​បច្ចេក​ទេស ។ពួក​ក្រុម​ដែល​រីក​ចំរើន​បំផុត​បាន​រស់​នៅ​តាម​បណ្ដោយ​ឆ្នេរនិង​នៅ​តាម​ជ្រលង​ដង​ទន្លេ​មេគង្គ​ក្រោមនិង​តំបន់​ដី​សណ្ដ​ដែល​ជា​កន្លែង​ដែល​ពួក​គេ​បាន​ធ្វើ​ការ​ដាំ​ដុះ​ស្រូវនិង​ចិញ្ចឹម​ថែ​ទាំ​សត្វ​ពា​ហនៈ​មួយ​ចំនួន ។ពួក​អ្នក​ប្រវត្តិ​វិទូ​ខ្លះ​គិត​ថា​ពួក​មនុស្ស​ទាំង​នេះ​បាន​មក​ដល់​មុនពួក​អ្នក​ជិត​ខាង​វៀត​ណាម ថៃ​និង​ឡាវ​ទៅ​ទៀត ។ពួក​មនុស្ស​ទាំង​នេះ​ប្រហែល​គឺ​ជា​ជន​ជាតិ​អា​ស៊ី​ខាង​ត្បូងដើម​កំនើតនិងមាន​ទំនាក់​ទំនង​ទៅ​និង​បុព្វ​ការី​ជននៃ​ក្រុម​មួយ​ចំនួនដែល​ឥឡូវ​តាំង​ទី​លំ​នៅ​នៅ​អាស៊ី​អាគ្នេយ៍​នៅ​តាម​កោះ​និង​ប្រជុំកោះ​ជា​ច្រើន​នៃ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច ។ពួក​គេ​បាន​ស្ល​លោហៈ រួម​មាន ដែក​និង​សំរិទ្ធិនិងចេះជំនាញ​នាវាចរណ៍​ច្បាស់​លាស់​ទៀត​ផង ។ការ​ស្រាវ​ជ្រាវ​ថ្មីៗ​បាន​ស្រាយ​បំភ្លឺ​នូវ​របក​គំហើញ​នៃដីលើកសប្បនិមិត្តរាងមូលដែល​ចុះ​កាល​កំណត់​សម័យ​កាល​យុ​គថ្ម​រំលីង​នៃ​កម្ពុជា ។

 

ស្ថានីយបុរេប្រវត្តិ

តាម​រយៈ​បុរេ​ប្រវត្តិ​ខ្មែរ​គេពុំ​ទាន់​រក​ឃើញ​អ្វី​ឲ្យ​ដិត​ដល់​ខ្លាំង​ទេ ។ចំពោះ​យុគ​ថ្ម​គេ​រក​ឃើញ​ដាន​ខ្លះៗ​ដែរ នៅ​ឆ្នាំ១៩៦៣ លោក​អឺ.ស៊័ររីន (E.Saurin) បាន​រក​ឃើញ​ថ្ម​ចាំង​នៅ​ចន្លោះ​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែងក្រៅ​ពី​នោះ​គេ​រក​ឃើញ​នៅ​តំបន់​អង្គរ​ខ្លះ​ដែរ ។ ហើយ​គេ​រក​ឃើញ​ស្ថានីយ​ចំនួន​៦​ទៀតដែល​ទាក់​ទង​នឹង​យុគ​ថ្ម​រំលីង​លាយ​លោហៈ​ធាតុ​មក​ទល់​សព្វ​ថ្ងៃ ។

ស្ថានីយ​សំរោង​សែន​-​អន្លង់​ផ្ដៅ​-​ម្លូ​ព្រៃសំរោង​សែន​ជា​ស្ថានីយ​ស្ថិត​នៅ​កំពង់​ឆ្នាំង​ខាង​ជើង​បឹង​ទន្លេ​សាបស្ថា​នីយ​នេះ​មាន​កំពស់​៥​ម៉ែត្រ ផ្ទៃ​ក្រលា​៦០០០​ម៉ែត្រ​ក្រឡា ។ រក​ឃើញ​ដោយ​លោក​រ៉ូខ្វេស (Roques) នៅ​ឆ្នាំ១៨៧៦ ហើយ​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ១៨៧៩ ។ហើយ​បន្ត​មក​មាន​បី​នាក់​ទៀត​គឺ​លោក​មូរ៉ា (Moura) ១៨៨២ លោក​អាយ​ម៉ូ​នី​ញ៉េ (Aymonier) ១៩០១ និង​លោក​ម៉ង់​ស៊ុយ (Mansuy) ១៩០២​និង​១៩២៣​បាន​ធ្វើ​កា​រុក​រក​នៅ​ទី​នោះ ។ការ​រក​ឃើញ​នេះ​គឺ​ជា​ជំហាន​ដំបូង​នៃ​បុរេ​ប្រវត្តិ​អាស៊ី​អាគ្នេយ៍ ។

អន្លង់​ផ្ដៅ​គឺ​ជា​ស្ថានីយ​នៅ​ចម្ងាយ​៣០​គ.ម​ភាគ​អាគ្នេយ៍​ពី​សំរោង​សែន​មាន​ប្រដាប់​ប្រដា​ដូច​ស្ថានីយ​ខាង​លើ​ដែរ។ លោក​ម៉ង​ស៊ុយ​ជា​អ្នក​រក​ឃើញ​ស្ថា​នីយ​នេះ​នៅ​ឆ្នាំ១៩០២ ។ម្លូ​ព្រៃ​ស្ថិត​នៅ​ខាង​ជើង​ខេត្ត​ព្រះ​វិហារ​ដែល​រក​ឃើញ​ដោយ​លោក​ប៉េ ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣ ស្ថា​នីយ​នេះ​ថ្មី​ជាង​ស្ថា​នីយ​ខាង​លើ​ពីរ​ព្រោះ​គេ​រក​ឃើញ​ឧបករណ៍​ធ្វើ​ពី​លោហៈ។ វត្ថុ​ដែល​គេ​រក​ឃើញ​ក្នុង​ស្ថា​នីយ​ទាំង​៣នេះគឺ៖

  • ពីថ្មរំលីង: ពូថៅ​ដែល​មាន​ពន្លួញ ពន្លាក ញញួរត្មោង​ដំ​សំបក​ឈើ​យក​សរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃក្បាលត្រល់ អង្រែ ផ្លែសន្ទូច
  • ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿងអលង្ការ
  • ពីសំបកខ្យង: អង្កាំ ទំហូ
  • ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
  • ពីលង្ហិន: ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
  • ពីដែក: មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ ។
  • ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
  • សំណល់ផ្ទះបាយ: ធ្យូង ។

យើង​ឃើញ​ថាវត្ថុ​ទាំង​នោះ​ធ្វើ​ពី​ថ្ម​រំលីង​លាយ​និង​វត្ថុធ្វើពី​លោហធាតុ ។ដូច្នេះ​យើង​អាច​សន្និដ្ឋាន​ថា​ខ្មែរ​យើង​មិនមាន​ព្រំដែន​ច្បាស់​លាស់ រវាង​យុគថ្មនិងយុគ​លោហៈ​ទេ ។ ចំណែក​ដែក​គឺ​មានតែពន្លាក​មួយគត់ដូច្នេះ​គេអាច​សន្និដ្ឋាន​មនុស្សនៅជំនាន់​នោះមិន​ទាន់ចេះ​ស្លដែក​ទេហើយ​បាន​រៀន​បច្ចេកទេសពីឥណ្ឌា ដោយ​សង្កេត​ឃើញពួក​កួយនៅ​ចេះប្រើប្រាស់​ស្នប់​ស្លដែកដូចគេឃើញមាន​ប្រើក្នុងរដ្ឋ​ឧរិស្ស​របស់ឥណ្ឌានៅឡើយ ។គេ​ឃើញវិធី​សែន​ព្រេន​របស់​ពួក​កួយ​គេ​ធ្វើ​តាម​បែប​សាសនា​ព្រាហ្មណ៍​ដែរ ។នៅឆ្នាំ​១៩០១​គេរក​ឃើញ​លលាដ៍​ក្បាល​១នៅ​សំរោងសែនដែលអ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថាមាន​រាងមូលដូចជា​លលាដ៍​ក្បាល​​មនុស្សខ្មែរ​សព្វថ្ងៃ ដែល​មានសន្ទស្សន៍​លលាដ៏ ៨៣,៦… ហើយ​ដែលជា​មនុស្សដែល​មិន​ទាន់​ទទួលឥទ្ធិ​បូជាសពតាមបែបឥណ្ឌានៅឡើយ ។បើតាម​កំពស់​ដីល្បប់​៥ម.គ្រប​លើស្ថានីយ​សំរោង​សែនអ្នកវិទ្យាសាស្ត្រ​សន្និដ្ឋានថាវាមាន​អាយុ​កាល​ប្រហែល​១០០រឺ២០០​ឆ្នាំមុន​គ.ស. ។

ស្ថានីយព្រែកឆ្លូង (ស្រុក​មេមត់​ខេត្តកំពង់​ចាម)​គេរក​ឃើញ​នៅឆ្នាំ​១៩២០​ដោយ​លោក​B.P.Groslier គាត់​បាន​សិក្សា​ពីលើអាកាស​តាមយន្តហោះលើដី​រាងមូលចាប់ពីខេត្ត​ឡុក​និញ​វៀត​ណាម​មកកាន់មក​ឡាបានសៀកលោក​សង្កេត​មាន​ឃើញ​រាយ​ប៉ាយ​មក​ដល់​តំបន់​ដី​ក្រហម​នៃ​ចំការ​កៅ​ស៊ូធំៗ ។គាត់បាន​ចាត់​ទុក​ថាទី​នោះ​ជា​ទី​លំនៅ​របស់​ជន​ជាតិ​ខ្មែរ​ដើម ។ដូច្នេះ​ដើម្បី​បញ្ជាក់នៅអំនាង​នេះលោកក៏​ជ្រើសរើស​ព្រែកឆ្លូង ជាការធ្វើកំណាយ ។គាត់​បាន​រក​ឃើញវត្ថុ​ធ្វើ​ពីថ្ម​និង​គ្រឿងចានឆ្នាំង ។គាត់ថានេះ​គឺជា​ជំរុំ​ដែល​មាន​ការពារ​យ៉ាងម៉ត់ចត់​មាំ​មួន ។លោក​បាន​វាស់​កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរដែល​មាន​អាយុ​កាលពី១៥០០​ដល់៥០០ឆ្នាំមុនគ.ស.។ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមាន​រាងជាពងខ្លះ ជាចតុ​មុម​ខ្លះយកតាមរបស់​ធ្វើពី​លង្ហិន ។ គ្រឿងចានឆ្នាំង​មានក្បាច់ល្អវិចិត្រក្រោយ​មក​បែរ​ជា​គ្មានក្បាច់លំ​អ​អ្វី​សោះ ។វត្ថុទាំងនេះជាស្នាដៃខ្មែរដើម​ដែលមិនទទួល​ឥទ្ធិពលពីឥណ្ឌា ។

ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩លោក​និង​លោកស្រី​Mourer​ជា​សាស្ត្រា​ចារ្យ​មហា​វិទ្យា​ល័យ​បុរាណ​វត្ថុ​វិទ្យានិង​និស្សិត​មាន​ចូល​រួម​បាន​ធ្វើ​កំណាយ​នៅ​រូង​ភ្នំ​ល្អាង​ស្ពាននៅ​ភ្នំ​ទាក​ទ្រាំង​ចម្ងាយ​ពីអណ្ដើកហើប បាត់ដំបង៥គ.ម. ។គេ​រក​វត្ថុ​ជា​ច្រើនមាន​ប្រមាណ​ចំនួន២០០០រួមមាន គ្រឿង​ធ្វើពីថ្ម សំណល់​ផ្ទះបាយសាកសព​សត្វ​ល្អិត បំណែក​គ្រឿង​ចាន​ឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និង​ឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។វត្ថុទាំងនេះ​ត្រូវបាន​បញ្ជូនទៅបារាំង​ដើម្បីធ្វើការសិក្សា ។ដុំធ្យូង​ជា​ច្រើន​រក​ឃើញនៅ​ស្រទាប់លើ​គេបានកំណត់​កាលបរិច្ឆេទ​ដោយ​វិធីវិទ្យុ​សកម្ម (G ១៤) ៖

  • ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
  • ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
  • ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)

ភ្នំ​ក្បាល​រមាស​ជាលំ​នៅ​របស់មនុស្ស​បុរេប្រវត្តិដែល​មានអ្នក​វិទ្យាសាស្ត្រ​ពីរនាក់​ធ្វើ​ការ​រុក​រក​ក្នុង​រូង​ភ្នំនេះនៅខេត្តបាត់​ដំបងគឺ​លោក (កាបូណេល)Carbonnel និង (ដាលី​ប្រ៊ីយ៉ាស)​Dalibrias​នៅ​ចន្លោះ​ឆ្នាំ១៩៦៦និង១៩៦៩ ។នៅទី​នោះ​ពួក​​គាត់បាន​រក​ឃើញ​គ្រឿង​ចាន​ឆ្នាំង​ដែលមាន​អាយុ​៣៤២០ឆ្នាំម.គ. ។[៤]

ជីវភាពមនុស្ស

បើ​តាមលោកAymonierរកឃើញ នៅឆ្នាំ១៩០១បានឲ្យ​ដឹងថាមនុស្សនៅសម័យសំរោងសែនគឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ ។ ដោយ​សិក្សាតាមបំណែកឆ្អឹងទាំងនោះគេដឹង​ថាមនុស្សសម័យនោះមាន​មធ្យមតែមាំ​ហើយមានចិញ្ចើម​លយទៀតផង ។

នៅយុគថ្ម​រំលីងគេដឹងថាមនុស្ស​ចូលចិត្តរស់​នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង)​រឺលើខ្ពង់រាប (មនុស្សសម័យមេមត់) ។ក្រោយ​មកទៀតក៏មករស់នៅ​ខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ)រឺខាងជើងបន្តិចទៀត (ម្លូព្រៃ) ។មនុស្សទាំងនេះសង់ខ្ទមពី​ឈើផុតដីដើម្បីចៀស​សត្វសាហាវនិងទឹកជំនន់ ។ឈើដែលគេសង់ផ្ទះ​បានមកពីយកពូថៅថ្មធំៗកាប់ ។ស្ថានីយជាច្រើន​គេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រីអំបែងក្អមឆ្នាំង ។ល។ ប្រដាប់ប្រើ​ប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្មប្រដាប់សំរាប់ដំស្បែកសត្វ ។

មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះ​ពីលង្ហិន ។ពួកគេចិញ្ចឹមសត្វគោនិងជ្រូក ។ សាច់សត្វក៏ជាអាហារចាំបាច់ដែរព្រោះគេរកឃើញ​ចុងព្រួញ(១ធ្វើដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន) ។

មនុស្សចេះត្បាញ គេរករកឃើញត្រល់តែមិនដឹងពី​វត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស ។

គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសពគេស្មានមើលថាប្រហែល​គេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យមានកងដៃនិងខ្សែកជាដើម ។[៥]

អរិយធម៌អូស្ត្រូអាស៊ី

តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាច​ដឹងថាអរិយធ៌មខ្មែរជាប់ទាក់ទង នឹងអរិយធម៌អូស្ត្រូអាស៊ី ។ តើអ្វីទៅជាអរិយធម៌អូស្ត្រូអាស៊ី?

អរិយធម៌ពិសេសនេះមានតាំងពីចិន​និងឥណ្ឌាមិនទាន់មកដល់ទៅទៀតអាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះ ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូងប្រទេសឥណ្ឌា ណូវីល-ហ្គីណេ និងចិន​ខាងត្បូង (ចាប់ពីទន្លេយ៉ាងសេចុះក្រោម) ។ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈ​ដូចគ្នាគេក៏ឲឈ្មោះថាអរិយធម៌អូស្ត្រូអាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ ។ដោយលោកA.M Hocart (អេមហូកាត)និងលោក P.Mus (ភីម៉ុស)ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋាន​ក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ ។ដោយគេមិនដឹងថាវាមកពីណាគេក៏បាន​ឲ្យសម្មតិកម្មពីរ៖

  • អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយរឺច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់ ។
  • ខ្លះទៀតយល់ថាពួកទ្រាវិឌរឺអារ្យបានរុញច្រានពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូងរឺខាងកើតហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះ អាំងសូលីន (Insulinde) ។គោសំខាន់នៃអរិយធម៌អូស្ត្រូអាស៊ីគឺ៖

១.សម្ភារៈ

  • ចេះធ្វើស្រែវស្សា
  • ចេះវិធីបញ្ចូលទឹកក្នុងស្រែ
  • ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
  • ចេះស្លលោហធាតុ
  • ស្ទាត់ជំនាញខាងនាវាចរណ៍:អរិយធម៌​នេះបានផ្សព្វផ្សាយរហូតដល់កោះម៉ាដាហ្កាស្កាហើយខ្លះទៀតថារហូតដល់ប្រជុំកោះជប៉ុនទៀតទំនាក់ទំនងសំអាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសានិងរបាំប្រពៃណី ។មូលហេតុបានផ្សព្វផ្សាយដូច្នេះមកពីមាន​ការយល់ដឹងអំពីភាពឆ្លាស់គ្នានៃខ្យល់រដូវ ។

២.សង្គមកិច្ច

គេនិយមទុកស្ត្រីជាធំរឺគេហៅថាមាតាធិបតេយ្យនិងរាប់ញាតិខាងខ្សែស្រឡាយខាងម្ដាយ ។​តាមរយៈរឿងព្រេងខ្មែរយើងគឺស្ត្រីជាមេដឹកនាំ​ប្រទេសព្រះនាងលីវយីជាភស្តុតាងស្រាប់ ។ក្នុងសិលាចារឹកសម័យអង្គរបាននិយាយថាស្ត្រី​មានសិទ្ធិអាចទុកដាក់និងចែកទ្រព្យសម្បត្តិនិយាយពីការផ្ទេងារជាព្រាហ្មណ៍វិញមិនផ្ទេរពីឪពុកទៅកូនទេគឺផ្ទេរពីឪពុកមាទៅកូនប្រុសរបស់ប្អូនស្រី រឺ ក៏ពីឪពុកមាទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន ។បើតាមសិលាចារឹកប្រែរូបនិយាយថាព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ អាចឡើងសោយរាជ្យពីព្រះបាទ​ហសិវរ្ម័នទី៤ដោយសារតែព្រះអង្គមានបិតាព្រះ

នាមមហេន្ទ្រវរ្ម័ននៅភវបុរ (ចេនឡាដីគោក)និងមាតាព្រះនាមមហេន្ទ្រទេវីជាបងបង្កើតព្រះ​បាទយសោវរ្ម័នទី១ជាក្សត្រខាងសោមវង្សទើប​អាចសោយរាជ្យពីស្ដេចខាងសោមវង្សបាន។ ហើយក៏មានភស្តុតាងរឿងព្រេងខ្មែរគឺភាគច្រើនគេតែងផ្ដល់ជ័យជំនះទៅខាងស្រីជានិច្ច ។ឧទាហរណ៍នៅលើពាក្យថាមេគឺយកទៅសំគាល់​របស់តួនាទីធំលើសគេ ដូចជាមេដៃ មេជើងមេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ ។ល។ចំណែកការរៀបការវិញខ្មែរនិយមទៅធ្វើខាងស្រី ។ចំពោះពាក្យស្លោកដែលគេឧស្សាហ៍លឺដែរ គឺថា សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូក​កណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ ។ ដោយសារតែខ្មែរនិយមយកមេជាធំទើបគេយល់ថាពាក្យថាខ្មែ ទំនងមកពីពាក្យ  +មេ ដូចមានការវិវត្តខាងក្រោម៖

ក + មេ > កមេ > ក្មេ > ក្មេរិ > ខ្មេរិ > ខ្មែរ

  • ក្នុងភាសាខ្មែរកគឺជាបុព្វបទធ្វើឲ្យ​ពាក្យណាមួយកាន់តែច្បាស់ឡើងឧទាហរណ៍ដូចពាក្យ៖ កកាយ (កាយញាប់ជាងធម្មតា) ។ កកូរ (កូរញាប់ជាងធម្មតា) ។កខឹក (សើចលឺខឹកៗ ញាប់ជាងធម្មតា)
  • បើអញ្ជឹងពាក្យថា ក្មេរិ អ្នកគោរពមេកាន់តែខ្លាំងកាន់តែច្បាស់ឡើង ។បន្ទាប់ពីគេបង្កើតតួអក្ស ខ មកគេក៏ប្ដូរពី ក ទៅ ខ វិញ គេសរសេរថា ខ្មេរិហើយពាក្យថា មេ ក៏ក្លាយជា ម៉ែ ដូច្នេះពាក្យថា ខ្មេរិ ក៏ក្លាយជា ខ្មែរមកដល់សព្វថ្ងៃនេះទៅ ។នេះជាភស្តុតាងដែលយើងខុសពីចិននិងឥណ្ឌាដែលនិយមបិតាធិបតេយ្យ ។

៣.ជំនឿ

មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់​ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត ។ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មាន​ជំនឿបែបនេះដែរគេចែកព្រលឹងជាបីគឺព្រលឹងធំចេញ​ពីខ្លួនមនុស្សមុនស្លាប់៦ខែព្រលឹងតូច​ចេញពីខ្លួនមនុស្សពេលស្លាប់និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្ស​ពេលស្លាប់ហើយ៦ខែ ។ពេលគេកប់គេតែងប្រដាប់ប្រដារបស់​មនុស្សស្លាប់ឲទៅជាមួយដើម្បីឲប្រើប្រាស់របស់ទាំងនោះ​តទៅទៀត ។ដូចខ្មែរសម័យឥឡូវដែរនៅពេលមាន​មនុស្សស្លាប់គេតែងរៀបបន្លុងដើម្បីប្រគេន​ព្រះគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់ ។បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូគេ​ថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោច​ក្នុងក្រឡ រឺក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲ្យសពអង្គុយ ។ទំលាប់នេះឃើញមានមកដល់សព្វ​ថ្ងៃនេះតែកាលណាមានអ្នកស្លាប់គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅបន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ ។ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិត​ដាមមកដល់សង្គមខ្មែរសម័យឥឡូវដូចជាការធ្វើបុណ្យឡើងអ្នកដូនអ្នកតានេះដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះនៅចាំថែរក្សាកូនចៅជានិច្ចគេឃើញ​ជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរតាមជនបទស្រុកស្រែចំការនៅឡើយ ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរតែគេហៅ អ្នកតា ថា ព្រះ វិញ ។ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែល​បានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញប៉ុន្តែជំនឿព្រលឹងនិងវិញ្ញាណវាមិនដូចគ្នាបេះបិទទេតែវាអាចសម្របទៅជាមួយ​អ្នកស្រុកដើមខ្មែរបាន ។ដូចតួយ៉ាងពិធីបុណ្យ​ភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើមនិងពុទ្ធសាសនា ។មនុស្សជំនាន់ដើមយល់ថាកន្លែងគោរព​បូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម ។ដោយសារតែទស្សនៈបែបនេះហើយ​ទើបឲមានក៏កសាងប្រាសាទភ្នំ អេតណូវិទូដូច​លោកខ្វារីតឆេះ វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲភ្នំឯលិង្គតំណាងឲអ្នកតានេះឯង ។ ជំនឿមួយទៀតរបស់ខ្មែរ​ដើមគឺការគោរពទេព្ដាដីពីព្រោះដីបានផ្ដល់​នូវស្រូវអង្ករជាអាហារសំខាន់ ។ដូច្នេះគេឃើញរំលឹកឡើងតាមរយៈ​ពិធីបុណ្យច្រត់ព្រះនង្គ័ល ។

៤.ភាសា

ភាសាគេបង្កើតពាក្យ​ដោយប្រើបទដើម (prefixes) បទជ្រែក (infixes)និងបទចុង (suffixes) ។ ចំពោះខ្មែរយើងបទដើមនិងបទជ្រែក​ឃើញមានប្រើមកដល់សព្វថ្ងៃនេះដែលប្រកបដោយក្បួន​ច្បាប់ច្បាស់លាស់ណាស់ ។ភាសាមនក៏មានលក្ខណៈ​បែបនេះដូចខ្មែរយើងដែរ៖

-ភាសាខ្មែរ

  • ព + យល់ > ពន្យល់
  • ប + ដើរ > បណ្ដើរ
  • គិត > គំនិត (គ + ន + ិ + ត)
  • កាយ > កំណាយ (ក + ណ + ា + យ)

-ភាសាមន

  • គេត (វិល) > បៈគេត (បង្វិល)
  • គើ (ឆេះ) > ពគើ (បញ្ឆេះ)
  • ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
  • ក្លូត (លួច) > កម្លូត (ចោរ)[៦]

ដកស្រង់: http://km.wikipedia.org

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: