​ដើមកំណើត​ប្រាសាទខ្មែរ​ដំបូង

​ប្រាសាទខ្មែរ​នៅ​ដើម​សម័យ​សតវត្សរ៍​ទី​១ នៃ​គ្រិស្ដសករាជ បានទទួល​វប្បធម៌​ឥណ្ឌា​ហើយ​ព្រះអាទិទេព​បែប​ព្រាហ្មណ៍​និយម​ទាំង នោះ ត្រូវបាន​គេ​តម្កល់​នៅតាម​អាសនៈ​នៃ​ប្រាសាទបុរាណ​នានា ។ ដូច្នេះ​ជានិច្ចកាល ក្នុង​ប្រវត្តិសាស្ត្រ ជនជាតិខ្មែរ​ក្នុង​ប្រវត្តិសាស្ត្រ ជនជាតិខ្មែរ​ចម្លាក់​តំណាង​ព្រះ​ទេវរូប ឬ​វត្ថុ​សិល្បៈ រមែងតែងតែ​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ ប្រាសាទតូច​-​ធំ ទាំងឡាយ​យ៉ាង​ប្រាកដ ។ វត្ដ​មាន​ប្រាង្គ​ប្រាសាទខ្មែរ ត្រូវបាន​បញ្ជាក់​តាមរ​យៈ​សិលាចារឹក នា​សម័យ​នគរ​ភ្នំ​នៅ​ចុង​សតវត្សរ៍​ទី​៥ ដូច​ករណី​សិលាចារឹក នៃ​ប្រាសាទ​អ្នកតា​ដំបង​ដែក ស្ថិតនៅ​ខេត្តតាកែវ​ជា​សក្ខីភាព​ស្រាប់ ។

រូបភាពទី1

តាម​សិលាចារឹក​នៃ​ប្រាសាទ​ខាងលើ​បញ្ជាក់ថា មុន​ព្រះបាទ​រុ​ទ្រ​វរ្ម័ន​ចូល​ទិវង្គត ព្រះ​នាង​កុល​ប្រភា​វ​តី​ដែល​ត្រូវជា​ព្រះរាជ​អគ្គ មហេសី​បាន​សាងសង់​ទេវា​ល័យ​សម្រាប់​តម្កល់​ព្រះ​វិស្ណុ​មួយ​ព្រះអង្គ​ដែល​ ធ្វើ​អំពី​មាស​សុទ្ធ​ព្រមទាំង​លំនៅដ្ឋាន​សម្រាប់​សាធារណជន​ថែម​ទៀតផង ។​
​    ​លុះ​ចំណេរ​តរៀងមក ពោលគឺ​ចាប់តាំងពី​ឆ្នាំ​៥១០ នៃ​គ្រិស្ដសករាជ គេ​ឃើញ​មាន​សិលាចារឹក​ចារ​ពី​ព្រះរាជបុត្រ របស់​ព្រះបាទ​កៅ​ណិ្ឌ​ន្យ​ជយ​វរ្ម័ន និង​ព្រះរាជ​នី​កុល​ប្រភា​វ​តី នៅ​ប្រាសាទប្រាំល្វែង​ដែល​សព្វថ្ងៃ​ប្រាសាទ​នេះ ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​ក្រោម ។ រីឯ​ប្រទេស​លាវ​ឯណោះ​វិញ មុននេះ​បន្ដិច ពោលគឺ​នៅ​ពាក់កណ្ដាល​ដល់​ចុង​សតវត្សរ៍​ទី​៥ យើង​ក៏​ដឹង​ហើយ​ថា ព្រះ​ទេវា​និក មហារាជ​ធិ​រាជ បាន​ចារ​សិលាចារឹក​មួយ​នៅ​ទីក្រុង​ស្រេ​ដ្ឋ​បុ​រៈ ដែល​ស្ថិតនៅ​ប្រាសាទ​វត្ត​ភូ ក្នុង​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​លាវ​សព្វថ្ងៃ ។​
​    ​បើតាម​ការសង្កេត​ហេតុការណ៍ ដូច​ពណ៌នា​ខាងលើ​រួចមក​ឃើញថា ក្នុង​ដែនដី​សណ្ដ​កម្ពុជា​ក្រោម និង​នៅ​ខេត្តតាកែវ​ក៏​ដូច​ម្ដុំ ចម្ប៉ា​សាក់ នៅ​ភូមិភាគ​ខាងត្បូង និង​តាម​ជន្ល​ង​ទន្លេ​ចៅ​ប្រា​យ៉ា​មេ​ណា​ម នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ដែរ មាន​ភស្តុតាង​សំខាន់បំផុត​ជាច្រើន ស្ដីពី​វត្តមាន​របស់​ប្រាង្គ​ប្រាសាទខ្មែរ ។ ថ្វីបើ​វា​ត្រូវបាន​ខូចខាត​បាត់បង់​ទៅហើយ​ខ្លះ​ក្ដី ប៉ុន្ដែ​ទេវ​ឋាន​ទាំងនោះ ត្រូវបាន​ប្រតិស្ឋាន​ឡើង សម្រាប់​តម្កល់​ចម្លាក់​តំណាង​ទេវរូប គឺជា​ភស្តុតាង​នៃ​ឧត្តមភាព វិស័យ​សីលធម៌​សង្គម​យ៉ាង​ខ្ពង់ខ្ពស់ ក្នុង​អតីតកាល​ដ៏​យូរលង់​ណាស់​មកហើយ ។​
​    ​ជារួម​យើង​អាច​និយាយបានថា ការស្ថាបនា​ប្រាង្គ​ប្រាសាទ​ដូចជា ទេវា​ល័យ និង​ចម្លាក់​ទេវរូប​ជាដើម បាន​ដើរតួ​យ៉ាង​សំខាន់បំផុត ក្នុង​សហគមន៍​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ព្រោះថា បូជនីយដ្ឋាន​ទាំងនោះ​ភាគច្រើន​នៅតែ​គ្រឹះ​ជាស​ញ្ញា​កំណត់​ចំណាស់​នៃ​ ខឿនវប្បធម៌​ខ្មែរ​ដោយឡែក ខាង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ ដែល​ដោយឡែក​ខាង​វិស័យ​ស្ថាបត្យកម្ម ដែល​បាន​ចាក់​ឫសគល់​យ៉ាងជ្រៅ​នៅក្នុង​សង្គមជាតិ ខ្មែរ​នា​ជំនាន់​នោះ​ជាពិសេស​ប្រពៃណី​ទំនៀមទម្លាប់​តាម​សម័យកាល​ផ្សេងៗ​គ្នា ​ពី​សម័យអង្គរ​ដ៏​មហា​រុងរឿង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ភាព ។

រូបភាពទី2

​ព្រះ​ចេតិយ​តូច​-​ធំ ធ្វើ​អំពី​ស៊ីម៉ង់ត៍​នៅតាម​វត្ត​អារាម​ខ្មែរ ឬ​តាម​ខេត្ត​នានា​ក៏ដូចជា​សំណង់​វិមានឯករាជ្យ នៅ​ទីក្រុង​ភ្នំពេញ គឺជា​ការកែច្នៃ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​សុទ្ធសាធ​។​ចំណុច​នេះ​ក៏បាន​នាំ ​ឲ្យ​បុរាណ​វិទូ​មើលឃើញថា​ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​កសាង​ស្ថាបត្យកម្ម​ ប្រាង្គ​ប្រាសាទ​ដំបូងបង្អស់​ទាំងនោះ​តាម​លំនាំ​ឥណ្ឌា​គឺ​បណ្ដាលមកពី​ឧ​ត្ត​ ម​គតិ​របស់​អ្នក​សាងសង់​។​សូម​កុំភ្លេចថា​ស្ថាបត្យកម្ម​ខ្មែរ​កើតចេញពី​ មូលដ្ឋាន​សាសនា ហើយ​ប្រកបដោយ​លក្ខណៈ​ពិសិដ្ឋ ។​
​    ​តាមពិតទៅ​បញ្ហា​នេះ មិន​ពិបាក​យល់​ទេ​ដោយហេតុថា ជានិច្ចកាល​វិស័យ​ស្ថាបត្យកម្ម​បុរាណ​រមែង​តែង​ផ្សាភ្ជាប់​ជាមួយ​សាសនា ឬក៏​ទំនៀមទម្លាប់​ប្រជាប្រិយ​បែប​ព្រាហ្មណ៍​និយម ។ ជាងនេះទៅទៀត ការរកឃើញ​នូវ​ចិញ្ចៀន ដែល​លំអ​ដោយ​ក្បាច់ក្បូរ​ជា​រូប​ប្រាសាទតូច ពាក់​នៅលើ​ម្រាមដៃ​រវាង​សតវត្សរ៍​ទី​៣ និង​ទី​៤ នៃ​គ្រិស្ដសករាជ ក៏​ស្ថិតក្នុង​បរិបទ​នេះដែរ ។ កុំភ្លេចថា ប្រាសាទតូចៗ​ទាំងនោះ ពិតជា​តំណាង​ឲ្យ​ទេវ​ឋាន​នៅ​វ្យា​ធ​បុ​រៈ ឬ​ទីក្រុង​អង្គរបុរី​ដែល​សាសនិកជន​បាន​បន់ស្រន់​គោរព​សក្ការៈ ព្រះអាទិទេព​ដ៏​មាន​ម​ហិ​ទ្ធ​រិ​ទ្ធ ។ វត្ថុ​សិល្បៈ​ទាំងនោះ ក៏​ជា​អនុស្សាវរីយ៍​ក៏​មែនពិត តែ​វា​ក៏​ជាវ​ត្ថុ​ការពារ​ខ្លួន​យើង​ផងដែរ ។​
​    ​ប្រវត្តិ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​បាន​ផ្ដើមឡើង​នៅ​សម័យ​នគរ​ភ្នំ ឬ​ហ្វូណន (​តាម​ភាសា​ចិន​)​យ៉ាងហោចណាស់​ក៏​ក្នុង​រជ្ជកាល​របស់​ព្រះបាទ ទេវា​និក និង​ព្រះបាទ​រុ​ទ្រ​វរ្ម័ន​ដែរ ។​
​    ​សរុបសេចក្ដី​មក គឺ​ប្រាសាទ​ឥដ្ឋ​តូចៗ​នា​សម័យ​នគរ​ភ្នំ​នេះហើយ ដែល​ត្រូវបាន​ស្ថាបនា​ឡើង សម្រាប់​មូលហេតុ​សាសនា ក្នុង​តំបន់​នៃ​ដែនដី​សណ្ដ​ខាងក្រោម​ដង​ទន្លេមេគង្គ ក៏​ដូច​នៅ​ខាងលើ​ដង​ទន្លេ​នេះ ដែល​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ ឬ​វប្បធម៌​របស់​ចក្រភព​ភ្នំ ដែលជា​ប្រភព​នៃ​ប្រាង្គ​ប្រាសាទ​សម័យ​ចេនឡា​របស់​ជាតិខ្មែរ ។​
​    ​ស្ថាបត្យកម្ម​ខ្មែរ ដែលមាន​កំណើត​ពី​ឥណ្ឌា ពុំមែន​ត្រូវបាន​បង្កើតឡើង នៅ​ចុង​សតវត្សរ៍​ទី​៦ ដើម​សតវត្សរ៍​ទី​៧ នោះទេ ទោះបី​សំណង់​សាសនា​ទាំងនោះ ពុំបាន​នៅ​គង់វង្ស ឬក៏​រក្សាបាន​លក្ខណៈ​ដើម​ក៏ដោយ ។​
​     ដោយមាន​សេចក្ដី​ពិស្ដារ​ដូចខាងលើ ទើប​យើង​អាច​និយាយបានថា វប្បធម៌​អូរ​កែវ និង​អ៊ូ​ថង នៅ​ប្រទេស​យៀកណាម និង​ថៃ ព្រមទាំង​វប្បធម៌​អង្គរបុរី​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​បែក​ធាង​តែមួយ​នៃ​ វប្បធម៌​នគរ​ភ្នំ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ក្នុងអំឡុង​នៃ​ដើម​សម័យ​ ប្រវត្តិសាស្ត្រ ។​
​    ​អាស្រ័យ​លើ​ហេតុផល​ខាងលើនេះ ទើប​លោក​សម្គាល់ថា ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​ផ្ដិត​ជាប់ នឹង​សិលាចារឹក​ប្រវត្តិសាស្ត្រ​ខ្មែរ គឺជា​ប្រភព​នៃ​អក្សរសាស្ត្រ ។ ដើម្បី​សម្រេច​នូវ​សមិទ្ធផល​សង្គម​សាសនា​ទាំងនេះ បុព្វបុរស​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​បាន​និយម​ប្រើប្រាស់​ឥដ្ឋ ថ្ម និង​ឈើ​ក្នុងការ​អនុវត្តន៍​សាងសង់​។​ប៉ុន្ដែ​ប្រាសាទ​ប្រភេទ​ឥដ្ឋ​គួបផ្សំ​ នឹង​គ្រឿង​តុបតែង​ធ្វើ​អំពី​ឈើ​ពុំបាន​ស្ថិតស្ថេរ​គង់វង្ស​រហូត​ដល់​ សព្វថ្ងៃ​ឡើយ ។​
​    ​ចំណុច​សំខាន់បំផុត​មួយទៀត​ត្រូវ​ចងចាំ គឺ​ព្រះរាជា​ខ្មែរ​នា​សម័យបុរាណ​រមែង​តែង​យក​ព្រះទ័យ​ទុកដាក់​ជួប​ឧបត្ថម្ភ​ ពេញ​ព្រះកាយ នូវ​មូលនិធិ​សាសនា​ទាំងនោះ​និង​ជួនកាល​ទ្រង់​ក៏បាន​សាងសង់​ដោយផ្ទាល់​តែម្ដង ​។​នៅក្នុង​សម័យ​នោះ​ប្រទេស​កម្ពុជា​យើង​បាន​ចាក់ឫស​លទ្ធិ​ព្រហ្មញ្ញសាសនា​ យ៉ាង​មាំមួន ហើយ​បានទទួល​ឥទ្ធិពល​ស្ថាបត្យកម្ម មកពី​ប្រទេស​ឥណ្ឌា ជាពិសេស​តំបន់​ក្នុងភូមិ​ភាគខាងត្បូង នៃ​ប្រទេស​នេះ ។ ដូច្នេះហើយ​បានជា​បណ្ដា​ប្រាសាទ​គ្រប់​ប្រភេទ នា​សម័យ​នោះ​សឹង​មាន​ទម្រង់​តែមួយ ដូច​នៅ​ប្រទេស​ឥណ្ឌា ។​
​    ​ទោះជា​មិនសូវ​បាន​ធំ​ខាង​ទំហំ ឬ​បរិមាណ​ក៏​ខាង​ក្បាច់ក្បូរ​រចនា តែ​ប្រាសាទ​ទាំងនោះ ដែល​សុទ្ធតែ​ត្រូវបាន​កសាងឡើង សម្រាប់​ទ្រទ្រង់​វិស័យ​សីលធម៌​សង្គម ក៏មាន​សភាព​ស្រដៀង​នឹង​ប្រាសាទ​នៅ​ឥណ្ឌា​សុទ្ធសាធ​ដែរ ដោយ​មូលហេតុ​ប្រវត្តិសាស្ត្រ ៕ ម​.​ត្រា​ណេ​ (ដកស្រង់ចេញពីអត្ថបទសារពត៌មាន http://www.cen.com.kh)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: