ការបង្កើត​ព្រះរាជវង្សានុវង្ស​ថៃ​ដំបូង

​ការបង្កើត​ព្រះរាជវង្សានុវង្ស​ថៃ ពោលគឺ​របប​រាជាធិបតេយ្យ​ថៃ​ដំបូង​នៅ​ខេត្ត​សុខោទ័យ​នៅ​ចុង​សតវត្ស​ទី​១៣ និង​ដើម​សតវត្ស​ទី​១៤ គឺ​ត្រូវបាន​ធ្វើឡើង​តាម​លំនាំ​នៃ​របប​រាជាធិបតេយ្យ​ខ្មែរ  ហើយ​បើ​យើង​ប្រៀបធៀប​របប​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ របប​គ្រប់គ្រង ដែលមាន​ស្តេច​ជា​ប្រមុខ​ដឹកនាំ​នៅ​កម្ពុជា មាន​ចំណាស់​ចាស់​ជាង​របប​នៅ​ថៃ ពោលគឺ​ប្រមាណ​ជា​១៣០០​ឆ្នាំ ។ យ៉ាងណាមិញ ព្រះរាជាណាចក្រ​ថៃ ដែល​បានប្រសូត​ចេញ​នោះ ក៏មាន​អាយុ​តិចជាង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដោយ​កត្តា​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ ។​
​    ​តើ​ការកកើត​នូវ​ព្រះរាជវង្សានុវង្ស​ថៃ​ដំបូងបង្អស់ និង​ព្រះរាជាណាចក្រ​ថៃ ធ្វើឡើង​តាមរបៀប​ណា ?

គំនូរ និង ចម្លាក់ តំណាង ព្រះបាទ រាម កំហែង ដែល គេ ជឿថា ជា អ្នកបង្កើត នូវ រាជវង្សានុវង្ស ថៃ ដំបូងបង្អស់ ( ឯកសារ នាយដ្ឋាន វិចិត្រ សិល្បករ ថៃ )

​ជាបឋម ជាមួយ​លោក ហ្ស​ក ស៊ឺ​ដេ​ស យើង​សូម​រំលឹកថា ការបង្កើត​ព្រះរាជាណាចក្រ​ថៃ ឬ​រដ្ឋ​ថៃ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋប្រហារ​ដោយ​កម្លាំង​ទ័ព​ប្រឆាំង នឹង​អភិបាលខេត្ត​ខ្មែរ នៅ​ខេត្ត​សុខោទ័យ និង ស​ជ្ជ​ន​ល័យ ដែលជា​ខេត្ត​ភ្លោះ ។ មួយវិញទៀត​សោត​ការបង្កើត​ព្រះរាជាណាចក្រ​ថៃ​ខាងលើនេះ គឺ​ត្រូវ បានធ្វើ​ឡើង​ដោយ​ការអនុវត្ត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ទ្ធ​នយោបាយ បែប​រាជានិយម​ដែលមាន​ព្រះរាជា ឬ​មហាក្សត្រ​ជា​ប្រមុខ​ដឹកនាំ ។ ខាងលើនេះ ការគ្រប់គ្រង​សង្គមជាតិ ដែលមាន​ខាងលើនេះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការកកើត​នៃ​ព្រះរាជវង្សានុវង្ស​ថៃ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ផងដែរ ។​
​    ​ខាងលើនេះ គឺជា​ព្រឹ​ត្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​ឥត​ប្រកែក​បាន ដែល​អ្នក​ប្រវត្តិវិទូ គ្រប់​សញ្ជាតិ​បាន​កត់ត្រា និង​ចងចាំ​យ៉ាង​ជាក់ច្បាស់ ។​

រូប ព្រះ នរាយណ៍ ស្តេច សៀម ទទួល ទូត បារាំង គំនូរ ពណ៌ និង ផែនទី នា ស . វ ទី ៧ របស់ ព្រះសង្ឃ បារាំង ឌុយ វ៉ាល់ ឆ្នាំ ១៦៨៦

​ចំពោះ​ព្រឹ​ត្ត​ការណ៍​នយោបាយ​នេះ លោក ហ្ស​ក ស៊ឺ​ដេ​ស បាន​ឲ្យ​ដឹងថា នៅក្នុង​រវាង​ឆ្នាំ​១២៣០ មេទ័ព​ថៃ​ម្នាក់​ឈ្មោះ ហ្វា មឿង ដែល​ធ្លាប់ជា​មេទ័ព​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សុរិយា​វ​រ័​ន្ម​ទី​២ (១១១៣ – ១១៥០ នៃ​គ​.​ស​) បានធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​អភិបាលខេត្ត​ខ្មែរ នៅ​ស្រុក​សុខោទ័យ ហើយ​បន្ទាប់មកទៀត មេទ័ព​នេះ​ក៏បាន​ក្លាយជា​ស្តេច​ថៃ​ដំបូងបង្អស់ នៅ​សុខោទ័យ ដោយ​យក​គោរមងារ​ខ្មែរ ថា​ព្រះបាទ​ឥន្ទ្រា​ទិ​ត្យ ។​
​    ​គឺ​លទ្ធផល​នៃ​ការបះបោរ​ប្រឆាំងនឹង​រដ្ឋអំណាច​ខ្មែរ ដែលជា​ម្ចាស់​ទឹក ម្ចាស់​ដី​នេះហើយ គឺ​បានផ្តល់​លទ្ធភាព​ឲ្យ​ពួក​ថៃ និង​អ្នកដឹកនាំ​របស់ខ្លួន ក្នុងការ​បង្កើត​ព្រះរាជាណាចក្រ​ថៃ​ដំបូងបង្អស់​ផងដែរ​នៅលើ​ទឹកដី​របស់​ ខ្មែរ ។ គឺ​លើ​មូលដ្ឋាន​នេះ​ផងដែរ ដូច​ទើប​ពោល ដែល​ព្រះរាជវង្សានុវង្ស​ថៃ​ដំបូងបង្អស់​ត្រូវបាន​ប​ង្កើ​ត​ឡើង​ដែរ តាម​លំនាំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្លាប់​តែមាន​ពីមុន​នៅ​ទឹកដី​ដ៏​បវរ​ របស់​មហានគរ ។​
​    ​ម្យ៉ាងវិញទៀត​, ក្រៅពី​ព្រះនាម ជា​ភាសាសំស្ក្រឹត​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ថៃ ព្រះមហាក្សត្រ​ថៃ ក៏បាន​យក​ស័ព្ទ​ខ្មែរ​មួយចំនួន​មកប្រើប្រាស់​ផងដែរ ដូចជា​ព្រះបាទ​រាម​កំហែង និង​ព្រះបាទ​ឮ​ថៃ​ជាដើម ។ ពាក្យ​កំហែង គឺជា​ពាក្យ​ខ្មែរ​កើតចេញពី​ពាក្យ​ខែង សំដៅ​មហិទ្ធិឫទ្ធិ​របស់​ហនុមាន ។ រីឯ​ពាក្យ​ឮ គឺ​មានន័យថា ថៃ ដែលមាន​ឈ្មោះ​ល្បីល្បាញ ឮ​រន្ទឺ ៕ ​ម​.​ត្រា​ណេ​ (ដកស្រង់ចេញពី http://www.cen.com.kh)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: