Assignment

1.ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងខេត្តកំពង់ស្ពឺ ទីតាំងភូមិសាស្រ្ត ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងស្ថិតក្នុងភូមិភៅ ឃុំត្រពាំងគោង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំងាយប្រមាណ៤៥ គ.ម ចំណុចស្ពានគុណ​គ្រូដែលមានប្រវែង១៩៨ម។ ការពណ៌នា និយមន័យ: ខ្សាច់គឺជាសមាសធាតុផ្សំយ៉ាងសំខាន់ដែលមានតួនាទីបង្កើនភាពស្អិតរវាងល្បាយស៊ីម៉ង់ត៍ និងថ្មបំបែក ពោលគឺកាត់បន្ថយនូវរន្ធស្ពោតដែលបង្កឡើងដោយសារថ្មបំបែក។ វាកកើតពីការសឹក​រិចរឹលនៃ​សិលាកំទេចកំណរ ឬសិលាប្រែរូប(មកពី​ពពួក សិលាម៉ាក់ម៉ា)តាមរយៈពេលវេលា អាកាសធាតុ និងកំលាំងទឹកជាដើម។ ចំពោះខ្សាច់ យើងមើលអំពីពណ៌ជាសំខាន់ ព្រោះពណ៌ និងទំហំរបស់ខ្សាច់អាច​បញ្ជាក់​អំពីការ​ប្រើប្រាស់របស់វានៅក្នុងវិស័យផ្សេងៗដូចជានៅក្នុងវិស័យសំណង់ ឬ ដេគ័រ​ជាដើម។ ពណ៌របស់វា​ក៏ពាក់ព័ន្ធនឹងសមាសធាតុរួមផ្សំនៅ​ក្នុងនោះផងដែរ។ យើងដឹងហើយថាខ្សាច់ប្រើប្រាស់នៅក្នុង​សំណង់ ពុំមានលក្ខណៈដូចគ្នាទេ ពោលគឺខ្សាច់ដែលប្រើ​ក្នុងសំណង់ទំនប់ទឹក មានលក្ខណៈ​ខុសពីខ្សាច់ដែលប្រើប្រាស់នៅក្នុងស្ពាន។ ចំពោះការខុសគ្នានេះ​គឺអាស្រ័យលើភាគរយរបស់ខ្សាច់​ទៅតាមចំណាត់ថ្នាក់របស់វា ដែលកំណត់​ទៅតាមបទដ្ឋានប្រើប្រាស់ផងដែរ។ នេះគឺបង្ហាញ​ពីភាគរយរបស់ខ្សាច់ ដែលប្រើប្រាស់នៅ​ក្នុងសំណង់នានា ហើយខ្សាច់ដែលយកមកប្រើប្រាស់​នៅក្នុងសំណង់ ដាច់ខាតមិនអោយមានសមាសធាតុ​ដីឥដ្ឋច្រើនជាង២ភាគរយទេ ព្រោះវាធ្វើ​អោយបេតុងបាត់បង់​គុណភាព។ ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់ ខ្សាច់នៅក្នុងតំបន់នេះមានលក្ខណៈលឿងល្អ គឺមានភាគរយនៃខ្សាច់​ច្រើនរហូតដល់៨០%​ឡើងទៅ វាខុសពីខ្សាច់ទនេ្លដែលមាន​លាយសារធាតុ Organic ( សារ​ធាតុសរីរាង្គ) ច្រើន ជាផល​វិបាកសំរាប់វិស័យសំណង់។ ខ្សាច់នៅក្នុងតំបន់នេះចែកចេញជាពីរប្រភេទ គឺ: i.      ខ្សាច់ម៉ត់ : មានទំហំប្រហែល0.០៥មម គេប្រើប្រាស់សំរាប់ការបូក … Continue reading