ផ្ទះខ្មែរ

លំនៅស្ថាន ជាជំរកសំរាប់ការរស់នៅស្នាក់អាស្រ័យ​ហើយវាមានសារសំខាន់​យ៉ាងខ្លាំងក្នុង ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សបន្ទាប់ពីចំណឺអាហារ និងសំលៀក​បំពាក់។
លំនៅស្ថានមានលក្ខណៈ​ខុសគ្នាទៅតាមតំបន់ ដូចជានៅតំបន់អ៊ីរ៉ុប តំបន់អាហ្វ្រិច តំបន់​អាស៊ី…។ ដោយហេតុថា លំនៅស្ថានមានការប្រែប្រួលលក្ខណះទ្រង់ទ្រាយផ្សេងៗគ្នាទៅតាម​តំបន់នីមួយៗ ហើយពឹងផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗដូចជា វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អាកាសធាតុ…។
លំនៅស្ថានខ្មែរសម័យបុរាណ ឆ្លុះបញ្ចាំងពីសភាពតួនាទី ឬឋានន្តរស័ក្តរបស់ម្ចាស់ផ្ទះផង​ដែរ។
លំនៅស្ថានខ្មែរមាន៥ប្រភេទគឺ ផ្ទះខ្មែរ ផ្ទះរោង(ផ្ទះកន្តាំង) ផ្ទះរោងដោល ផ្ទះរោងឌឿង និង​ផ្ទះប៉ិត។

ផ្ទះខ្មែរ

ផ្ទះខ្មែរ ត្រូវបាន​គេសាងសង់​ឡើង​ដោយមាន​ដំបូល​មួយ​ខ្ពស់​ហើយ​ចោទដើម្បី​អោយរូបភាព​ខាងមុខមានសោភ័ណ្ឌភាព និងធ្វើអោយ​មើលឃើញកំពូលដំបូលផ្ទះ​ពីចំងាយ​មាន​លក្ខណៈ​ជា​កំពូល​ប្រាសាទ។

ផ្ទះរោង ឬ កន្តាំង

ផ្ទះរោង ឬកន្តាំង គេសង់ជាមួយដំបូលយ៉ាងទាប ហើយពុំសូវស្រួច ដើម្បីការពារ និងអោយមានភាពងាយស្រួល កុំអោយមានការបារម្ភក្នុងការរកមើលផ្ទោង ឬគ្រឿង​បង្គុំដំបូលវែង។

ផ្ទះរោងដោល

ផ្ទះរោងដោល គេសង់ដោយមានដំបូលធំដែលពង្រីកជាសំយ៉ាបមកលើរានហាល។

ផ្ទះរោងឌឿង

ផ្ទះរោងឌឿង គេសង់ដោយមានដំបូលធំមួយ និងមានសំយ៉ាបនៅផ្នែកខាងមុខ និង​ក្រោយផ្ទះ។

ផ្ទះប៉ិត

ផ្ទះប៉ិត គេសាងសង់ឡើងជាមួយនឹងដំបូលដែលមានរាងបួនស្មើគ្នា ដោយគេពុំចាំ​បាច់ធ្វើផ្នែកខាងមុខ និងខាងក្រោយនៃដំបូលឡើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: