សិលាចារឹកមួយ​ផ្ទាំង​ចារ​សងខាង…

សិលាចារឹក​មួយ​ផ្ទាំង​ចារ​សងខាង ដែល​គេ​រារែក​ប្រគល់ បានមក​ដល់​សារមន្ទីរ

បន្ទាយមានជ័យ: សិលាចារឹក​មួយ​ផ្ទាំង ចា​រលើ​ផ្ទៃ​ខាងមុខ​ផង និង​ខាងក្រោយ​ផង ដែល​សហគមន៍ និង​វត្ត​រារែក​មិន​ចង់​ប្រគល់​ពី​ពេលមុន ទីបំផុត​បាន​ព្រម​ប្រគល់​ដោយ​សទ្ធា ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលស្រុក​ថ្មពួក រួច​ដឹក​បន្ត​មក​ប្រគល់​ឲ្យ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត កាលពី​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១១ ។​

​លោក ប្លែក វ៉ា​រី អភិបាលស្រុក​ថ្មពួក ប្រាប់​គេហទំព័រ CEN ថា សិលាចារឹក​មួយ​ផ្ទាំង​ទំហំ ១​ម៉ែត្រ គុណ ០,៥​ម៉ែត្រ ចារ​អក្សរ​ខ្មែរ ដែលមាន​ស្នាម​កោស​ដាច់​ដោយ​ផាល​ភ្ជួរ​របស់​គោយន្ត​នោះ ត្រូវ​ពលរដ្ឋ​ឈ្មោះ លី យ៉ូន ភេទ​ប្រុស ភ្ជួរដីចម្ការ​ប៉ះ រួច​យកមក​ប្រគេន​ដល់​វត្ត​គោក​ព្រិច ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខែសីហា ២០១១ ។ ប៉ុន្តែ​ពី​ពេល​នោះមក អាជ្ញាធរ និង​សមត្ថកិច្ច ពុំ​ត្រូវបាន​វត្ត និង​សហគមន៍​រាយការណ៍​ជូន​ទេ ។

​ប្រធាន​គណៈកម្មការ​វត្ត តី ធួន ប្រធាន​អាចារ្យ ថេត ហ៊ុយ និង​ព្រះគ្រូ​ចៅអធិការ​វត្ត ថឺ​ង ធី​ម ឲ្យ​មន្ត្រី​ជំនាញ និង​សារព័ត៌មាន​ដឹងថា អ្នកភូមិ​បាន​ភ្ជួរ​ប៉ះ​ផ្ទាំងសិលា​ចារឹក​នោះ នៅ​ចំណុច​ដីចម្ការ ៣ Km ខាងជើង​ភូមិ​គោក​ព្រិច និង​ខាងលិច​ប្រាសាទតុប ជា​ប្រាសាទបុរាណ​មុន​សម័យអង្គរ ។ បន្ទាប់មក​ពលរដ្ឋ​បាន​ប្រគេន​ជូន​វត្ត ដើម្បី​ថែរក្សា​ទុក​ក្នុង​មូលដ្ឋាន​ជា​សម្បត្តិ​បេតិកភណ្ឌ ។​

​លោក យ៉ង យឺន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា លោក និង​មន្ត្រី​បាន​សម្របសម្រួល​យ៉ាង​តឹងតែង ទំរាំ​វត្ត និង​សហគមន៍ ព្រម​ប្រគល់​ផ្ទាំងសិលា​ចារឹក​នេះ ។
​ឯ​លោក ប្លែក វ៉ា​នី អភិបាលស្រុក​ថ្មពួក និយាយថា បើ​ពុំ​ព្រម​ប្រគល់​សិលា​រឹក​នោះទេ គឺ​វត្ត និង​សហគមន៍​អាច​ផ្តិតមេដៃ​ធានា​ការពារ​កុំ​ឲ្យ​បាត់បង់ ។​

​លោក ពៅ សំណាង ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ និង​លោក យង់ តាំង​គូ​យ ប្រធានការិយាល័យ​បេតិកភណ្ឌ និយាយថា ទីបំផុត​ក្រុមប្រឹក្សា​ស្រុក និង​គណៈ​អភិបាលស្រុក បាន​សម្របសម្រួល និង​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​សម្បត្តិ​វប្បធម៌ ហើយ​ដឹក​មក​ប្រគល់​ដល់​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង ៧​កន្លះ ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១១ ដើម្បី​រក្សាទុក​ឲ្យ​មាន​សុវត្ថិភាព ។​

​លោក ពៅ សំណាង និយាយ​បន្តថា មានការ​អះអាងថា សិលាចារឹក​ភាសា​ខ្មែរ​បុរាណ​មួយ​ផ្ទាំង ស្មើនឹង ២ ផ្ទៃមុខ​នេះ មាន​ចំណាស់​មុន​សម័យអង្គរ ប៉ុន្តែ​រង់ចាំ​អ្នកជំនាញ​បុរាណវិទ្យា ពិនិត្យ និង​វាយតម្លៃ​សិន ៕​

(ដកស្រង់ចេញពីអត្ថបទសារពត៌មាន http://www.cen.com.kh )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: