សម័យនគរភ្នំ

 

1. មជ្ឈដ្ឋានភូមិសាស្ត្រ

មានមតិផ្សេងៗគ្នា ដែលបាននិយាយពីទីតាំងភូមិសាស្ត្ររបស់នគរភ្នំ សម័យរុងរឿងបំផុត​របស់ខ្មែរ។ ទឹកដី​ខ្មែរ​បានលាតសន្ធឹងទៅលើមួយភាគធំនៃអាស៊ីអាគ្នេយដីគោក មានទីតាំងនៅតាមដងទន្លេ លាតសន្ធឹង​ដល់​​ប្រទេស លីនយី លើភាគកណ្តាលរបស់ប្រទេសចម្ប៉ា ដែលសព្វថ្ងៃបានក្លាយជាប្រទេសវៀតណាម នៅទិស​ខាងលិចប្រមាណជា៣>០០០លី(១លី=៥៧៦ម៉ែត្រ) ហើយមានចំងាយ៧>០០០លី ពីហ្សេណាន់ ឬតុងកឹង។ ពោលលគឺចាប់ពី​ទឹក​ដីកូសាំងស៊ីនវៀតណាមទាំងមូល ដល់ផ្នែកខាងត្បូង​និងកណ្តាល​នៃប្រទេសលាវ និង​ផ្នែកខាងកើតនៃ​ប្រទេសថៃហើយមានពេលខ្លះអំណាចខ្មែរលាតសន្ធឹង​រហូតដល់ជ្រោយ​ម៉ាឡាយូ និង​ប្រទេសភូមាថែម​ទៀតផង។នគរភ្នំ ស្ថិតក្នុងឈូងសមុទ្រដ៏ធំ និងមានទន្លេមួយហូរចេញពីទិសពាយ័ព្យទៅ​ចាក់ក្នុងសមុទ្រ។

(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែរ ភាគ១ និងភាគ២ របស់លោកត្រឹងងា និងសៀវភៅប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(ស.វទី ១-៦)របស់បណ្ឌិត ម.ត្រាណេ)

2. សន្តិវង្សនគរភ្នំ

-ក្សត្រប្រទេសដំបូងដែលសោយរាជក្នុងទឹកដីខ្មែរគិតចាប់ពីស>វទី១មក(ឆ្នាំ៥០នៃគ>ស) គឺដឹកនាំដោយក្សត្រី​មួយព្រះអង្គព្រះ​នាមថា សោមា ឬ លីវយី ក្រោយមកមានបុរសម្នាក់ឈ្មោះ ហ៊ុនទៀន ដែលគោរពបូជា​ព្រហ្មញ្ញសាសនា ធ្វើ​ដំណើរមកពីទក្សិណ គឺចេញពីសមុទ្រខាងត្បូង សុំចតនៅលើដែនសមុទ្រនៃរាជ​ធានីនគរភ្នំ ហើយបានវាយ​ឈ្នះទ័ពព្រះនាងលីវយី ក្រោយមកទើបរៀបអភិសេកជាមួយព្រះនាង និងឡើង​គ្រងរាជនៅនគរហ្វូណន។

-ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយីមានព្រះរាជបុត្រមួយអង្គ ក្រោយពីព្រះរាជបុត្រចំរើនវ័យធំឡើង ព្រះ​បាទហ៊ុនទៀនបានរៀបចំដីសាមន្តរាជមួយ មានទីក្រុង៧ឲ្យគ្រប់គ្រង។ ក្រោយមកមានស្តេចស្នងរាជក្នុងតំ​បន់នីមួយ​ៗ(ស្តេចត្រាញ់)ចង់​រើបំរាស់ខ្លួន។ ជាពិសេសស្តេចមួយអង្គឈ្មោះ ហ៊ុន ប៉ាងហួង ប្រើល្បិច​វាយ​បំបាក់ទីក្រុងទាំង៧រួចដាក់ជាចំណុះ ក្សត្រអង្គនេះបានវាយដាក់ជាចំណុះព្រមទាំង​​បែងចែកឲ្យ​ស្តេចត្រាញ់៧​រូបទៀតឡើងសោយរាជដែលសុទ្ធសឹងជាកូនចៅរបស់ព្រះអង្គ។

-ព្រះរាជាអង្គនេះគ្រងរាជរហូតដល់ព្រះជន្ម៩០វស្សាទើបសោយទិវង្គត នៅពេលនោះព្រះរាជបុត្រទី២របស់​ព្រះ​​អង្គព្រះនាមផាន់ផាន់ត្រូវលើកឲ្យឡើងសោយរាជ្យ តែបែរជាប្រគល់កិច្ចការរដ្ឋទាំងឡាយឲ្យមេទ័ពហ្វាន់​ចេម៉ាន់(ស្រីមារៈ) មើលការខុសត្រូវ។ ព្រះរាជាអង្គនេះសោយរាជបាន៣ឆ្នាំក៏សុគតទៅ ពេលនោះសេនាមុខ​មន្ត្រីក៏បានលើកមេទ័ពហ្វាន់ម៉ាន់ឲ្យឡើងសោយរាជបន្ត។ ព្រះបាទស្រីមារៈសោយទិវង្គតនៅពេលលើកទ័ព​ទៅវាយរដ្ឋគីនលីន (នៅលើជ្រោយម៉ាឡាយូ) តែពេលទ្រង់កំពុងប្រឈួនទ្រង់បានចាត់ឲ្យព្រះរាជ្យបុត្រច្បង​ឈ្មោះគិន​ចេងឲ្យទៅសោយរាជជំនួសព្រះអង្គ និងចាត់ឲ្យក្មួយ(បុត្ររបស់បងស្រីព្រះអង្គ)ព្រះអង្គឈ្មោះចាន់​ឲ្យកាន់ទ័ព២០០០នាក់ទៅការពារ តែព្រះអង្គចាន់ឆ្លៀតឱកាសដណ្តើមរាជដោយតាំងខ្លួនជាហ្វាន់ចាន់(ធរណី​វរ្ម័ន) និងធ្វើឃាតរាជទាយាទគិនចេងនៅឆ្នាំ២២៥-២៣០។

-ព្រះបាទហ្វាន់ចេម៉ាន់មានព្រះរាជបុត្រមួយអង្គទៀតដែលនៅជារាជឱរស(កុមារ)នៅឡើយនៅពេលព្រះបិតា​សុគត​ ពេលទ្រង់ចំរើនវ័យគ្រប់២០វស្សា ទ្រង់ក៏សម្រេចចិត្តដណ្តើមរាជសម្បត្តិពីព្រះរៀមជីដួនមួយវិញទៅ។

ពេលនោះមេទ័ពរបស់ព្រះបាទហ្វាន់ចាន់ឈ្មោះស៊ីយ៉ុនសំលាប់វិញហើយប្រកាសខ្លួនជាហ្វាន់ស៊ីយ៉ុនឆ្នាំ២៥០នៃគ>ស ឬ១៧២នៃមហាសករាជ។

(ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីស>វទី១នៃគ>សរហូតមក ដោយលោកអាដេម៉ាឡឺក្លែរ សៀវភៅ ប្រវត្តិសាស្ត្រខ្មែរភាគ១ និងភាគ២ របស់លោកត្រឹងងា និងសៀវភៅប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(ស>វទី១-៦)របស់បណ្ឌិត ម>ត្រាណេ ចាប់ពីទំព័រទី១៨ ៥០ និង២៥ទៅ)

-នៅឆ្នាំ៣៥៧នៃគ>ស ព្រះបាទឆាន់ថាន់ដែលបានប្រកាសតាំងខ្លួនធ្វើជាព្រះមហាក្សត្រនៃនគរភ្នំ បានផ្ញើរ​ប្រតិភូទៅកាន់ស្រុកចិនដោយមានតង្វាយជាសត្វដំរីដែលគេផ្សាំងរួច។​ ព្រះចៅក្រុងចិននៃរជ្ជកាលស៊ីន ពូព៌ា កបានបញ្ជូនតង្វាយ​ចម្លែកទាំងនេះទាំងនោះឲ្យត្រលប់ទៅកាន់ស្រុកកំនើតវិញ ព្រោះគេបានចាត់ទុកថាជា​សត្វចង្រៃ។

-ពាក់កណ្តាលដល់ចុងសតវត្សនទី៥នៃគ>ស ព្រះបាទទេវានីកាមហារាជធិរាជ ជាព្រះរាជាធិរាជមួយព្រះអង្គ ដែលទ្រង់បានស្តេចយាងពីឆ្ងាយមកសោយរាជ្យនៅក្នុងភូមិភាគនេះ តែទ្រង់ពុំមែនជាជនជាតិចាមដូចដែល​គេបានពោលនោះឡើយទោះបីជាគេពុំបានស្គាល់ច្បាស់នូវស្រុកកំណើតប្រាកដរបស់ព្រះអង្គពិតមែន។

-ព្រះបាទចោយេប៉ាមោជ័យវរ្ម័ន ឬ ជ័យវរ្ម័នកៅណ្ឌិន្យ បានសោយរាជនៅរវាងឆ្នាំ៤៧០និង៥១៤នៃគ>ស ព្រះមហេសីព្រះនាមកុលប្រភាវត្តី និងបុត្រព្រះ គុណវរ្ម័ន

-សិលាចារឹកនៅប្រាសាទប្រាំល្វែងបានចារឡើងដោយព្រះរាជកុមារ​គុណវរ្ម័ន(ហ្វាន់តាងចេង)នៅដើម​សតវត្សទី៦​បានរៀប​រាប់ពីប្រវត្តិរបស់ទ្រង់។

(ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(ស>វទី១-៦)របស់បណ្ឌិត ម>ត្រាណេពីទំព័រទី៣០-៣២)

-ព្រះបាទរុទ្រ្ទវរ្ម័នជាស្តេចចុងក្រោយនៃអាណាចក្រភ្នំបានសោយរាជសម្បត្តិនៅឆ្នាំ៥១៧ និង៥៥០ដែល​ស្ថិតចម្ងាយពីសមុទ្រ៥០០លី ។ ព្រះអង្គ​បានបញ្ជូនរាជទូតម្នាក់នាំសួយសារជាសត្វរមាសទៅថ្វាយស្តេច​ក្រុងចិន​ នៅឆ្នាំ៥៣៩ និងបានទូលថាប្រទេសខ្លួនមានសក់១សសៃប្រវែង៣ម៉ែត្រ លុះទ្រង់ជ្រាបដំណឹងនេះ ព្រះចៅ លាងវូទីបានបញ្ជារឲ្យព្រះសង្ឃធេយុនប៉ាវ មកអាណាចក្រភ្នំជាមួយរាជទូតនោះដើម្បីនាំយកសក់​នោះទៅប្រទេសចិន។

(ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ភាគ១និង២ របស់បណ្ឌិត ម>ត្រាណេពីទំព័រទី៥៤)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: