ឯកតាប្រើប្រាស់

កំលាំង ឬ ទំងន់ 1N = 10-1 Kgf = 0.1Kgf 1daN = 1Kgf 1KN = 10-1 tf = 100Kgf 1Kgf = 9.8N = 10N 103kg = 10-2 MN ឬ 1MN= 105Kg

គណិតវិទ្យា

សក្កដ្ថរដងថ

ឯកតាប្រើប្រាស់

កំលាំង ឬ ទំងន់ 1N=10-1Kgf = 0.1Kgf 1daN = 1Kgf 1KN = 9.8N = 100Kgf

Assignment

1.ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងខេត្តកំពង់ស្ពឺ ទីតាំងភូមិសាស្រ្ត ការដ្ឋានកើបខ្សាច់ស្ទឹងកំពង់ត្រាំងស្ថិតក្នុងភូមិភៅ ឃុំត្រពាំងគោង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំងាយប្រមាណ៤៥ គ.ម ចំណុចស្ពានគុណ​គ្រូដែលមានប្រវែង១៩៨ម។ ការពណ៌នា និយមន័យ: ខ្សាច់គឺជាសមាសធាតុផ្សំយ៉ាងសំខាន់ដែលមានតួនាទីបង្កើនភាពស្អិតរវាងល្បាយស៊ីម៉ង់ត៍ និងថ្មបំបែក ពោលគឺកាត់បន្ថយនូវរន្ធស្ពោតដែលបង្កឡើងដោយសារថ្មបំបែក។ វាកកើតពីការសឹក​រិចរឹលនៃ​សិលាកំទេចកំណរ ឬសិលាប្រែរូប(មកពី​ពពួក សិលាម៉ាក់ម៉ា)តាមរយៈពេលវេលា អាកាសធាតុ និងកំលាំងទឹកជាដើម។ ចំពោះខ្សាច់ យើងមើលអំពីពណ៌ជាសំខាន់ ព្រោះពណ៌ និងទំហំរបស់ខ្សាច់អាច​បញ្ជាក់​អំពីការ​ប្រើប្រាស់របស់វានៅក្នុងវិស័យផ្សេងៗដូចជានៅក្នុងវិស័យសំណង់ ឬ ដេគ័រ​ជាដើម។ ពណ៌របស់វា​ក៏ពាក់ព័ន្ធនឹងសមាសធាតុរួមផ្សំនៅ​ក្នុងនោះផងដែរ។ យើងដឹងហើយថាខ្សាច់ប្រើប្រាស់នៅក្នុង​សំណង់ ពុំមានលក្ខណៈដូចគ្នាទេ ពោលគឺខ្សាច់ដែលប្រើ​ក្នុងសំណង់ទំនប់ទឹក មានលក្ខណៈ​ខុសពីខ្សាច់ដែលប្រើប្រាស់នៅក្នុងស្ពាន។ ចំពោះការខុសគ្នានេះ​គឺអាស្រ័យលើភាគរយរបស់ខ្សាច់​ទៅតាមចំណាត់ថ្នាក់របស់វា ដែលកំណត់​ទៅតាមបទដ្ឋានប្រើប្រាស់ផងដែរ។ នេះគឺបង្ហាញ​ពីភាគរយរបស់ខ្សាច់ ដែលប្រើប្រាស់នៅ​ក្នុងសំណង់នានា ហើយខ្សាច់ដែលយកមកប្រើប្រាស់​នៅក្នុងសំណង់ ដាច់ខាតមិនអោយមានសមាសធាតុ​ដីឥដ្ឋច្រើនជាង២ភាគរយទេ ព្រោះវាធ្វើ​អោយបេតុងបាត់បង់​គុណភាព។ ទំរង់ទ្រង់ទ្រាយ និងបំរើបំរាស់ ខ្សាច់នៅក្នុងតំបន់នេះមានលក្ខណៈលឿងល្អ គឺមានភាគរយនៃខ្សាច់​ច្រើនរហូតដល់៨០%​ឡើងទៅ វាខុសពីខ្សាច់ទនេ្លដែលមាន​លាយសារធាតុ Organic ( សារ​ធាតុសរីរាង្គ) ច្រើន ជាផល​វិបាកសំរាប់វិស័យសំណង់។ ខ្សាច់នៅក្នុងតំបន់នេះចែកចេញជាពីរប្រភេទ គឺ: i.      ខ្សាច់ម៉ត់ : មានទំហំប្រហែល0.០៥មម គេប្រើប្រាស់សំរាប់ការបូក … Continue reading

សម័យអង្គ

-          ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកពីប្រទេសជ្វាប្រហែលជាគស ៨០០។ ពេលដំបូងព្រះអង្គទ្រង់​យាងទៅគង់នៅ​ឥន្រ្ទបុរៈ ទំនងជាត្រង់បន្ទាយព្រៃ​នគរ​ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។ មុននឹងបានឡើង​​សោយរាជ ព្រះអង្គត្រូវធ្វើការបង្រួបបង្រួម​ទឹកដីឲ្យបានមួយភាគសិន ដូច្នេះហើយបានជាព្រះអង្គត្រូវ​ផ្លាស់ប្តូររាជធានីញឹកញាប់​ណាស់។ បន្ទាប់ពីឥន្រ្ទបុរៈ ទ្រង់យាងទៅគង់​នៅម្តុំខាងជើងបឹងទន្លេសាបនៅ​ត្រង់​កុតិ​(ប្រាសាទបន្ទាយក្តី) រួចទៅនៅហរិហរល័យក្នុងស្រុករលួសប្រមាណជា១៥គម ពីក្រុង​សៀម​រាប បន្ទាប់មកទៀតនៅអមរេន្រ្ទបុរៈដែលទំនងជាស្ថិតនៅត្រង់ទំនប់ខាងលិចនៃ​បារាយទឹកថ្លា ព្រោះនៅទី​នោះគេឃើញមាន​ប្រាសាទក្នុងរចនាបថ ខាងដើមសិល្បៈ​បុរេអង្គរតែមុនរចនាបថគូលែន។ ចុងក្រោយ​បង្អស់ព្រះអង្គយាងទៅគង់នៅលើភ្នំគូលែន​(មហេន្រ្ទប៌វត) ទ្រង់ប្រារព្វធ្វើពិធីមួយហៅថា ពិធីទេវរាជក្នុង​គោលបំណងធ្វើអោយ​ប្រទេសខ្មែររួចពីចំណុះជ្វា និងព្រះអង្គមាន​ឋានៈជាស្តេចចក្រវាឡ។ ព្រះអង្គទ្រង់​​បញ្ជារឲ្យគេនិមន្តព្រាហ្មណ៍ម្នាក់ឈ្មោះហិរណ្យទាម ដែលមានចំនេះវិជ្ជាច្រើនខាងអាគមនៅ​ស្រុកជនបទ ព្រាហ្មណ៍នេះបានធ្វើពិធីមួយពិធីមួយតាមគម្ពីវិនាសិខ ហើយអភិសេកព្រះ​អង្គនៅគស៨០២ឲ្យមានឋានៈ​ជាកម្រ​តេងជគតតរាជ្យ។ ព្រាហ្មណ៍សិវកៃវល្យ​ក៏បានរៀនពីព្រាហ្មណ៍ហិរណ្យទាមនូវគម្ពីរបួនគឺវិនាសិខ-នយោត្តរសម្មោហ និងសិរច្ឆេទ ព្រមទាំងប្រារព្ធធ្វើពិធីទេវរាជទៀត​គឺអភិសេកសិវលិង្គដែលគេសន្មតថា​​បានមកពីព្រះឥសូរតាមរយៈព្រាហ្មណ៍ គេ​អាចសន្មតទុកថា អាត្ម័នពិសិដ្ឋរបស់ព្រះ​រាជាបានទៅសណ្ឋិត​នៅក្នុងសិវលិង្គនោះ ដែលបានក្លាយជាតំណាងឬនិម្មិតរូបនៃទេវ​រាជ។ ក្រោយពីធ្វើពិធីអភិសេកហើយ ព្រះរាជាក៏ក្លាយទៅជាព្រះឥសូបែងភាគដែលមាន​អំណាចគ្រប់គ្រងទៅលើសព្វសត្វ។ ដោយ​ហេតុថាព្រះ​ឥសូមាននៅលើភ្នំកៃ​លាស់ សិវលិង្គដែលជាតំណាងព្រះឥសូផង តំណាងព្រះរាជាផងក៏ត្រូវយកទៅតំ​កល់លើភ្នំ​ដែរ។ ប្រសិនបើគ្មានភ្នំធម្មជាតិទេ គេត្រូវកសាងប្រាសាទដែលមានឃឿនច្រើនជាន់ ឲ្យ​មានកំ​ពស់​ដូចភ្នំ ហៅថា ប្រាសាទភ្នំ ដែល​ត្រូវស្ថិតនៅចំកណ្តាលរាជធានីដែលគេ​ចាត់ទុកថានៅចំស្នូលកណ្តាលនៃចក្រ​វាឡថែមទៀតផង។ នេះជាលើកទី១ក្នុងប្រវត្តិ​សាស្ត្រខ្មែរ ហើយដែលគេមានឯកសារជាក់លាក់ស្តីពីពិធីទេវ​រាជដែលជាពិធីថ្មីមួយ។ ​ប្រវត្តិសាស្ត្រនៃឥណ្ឌូនេស៊ីបានឲ្យដឹងថាគេ​បានរកឃើញសិលាចារឹកសំស្ក្រឹតមួយ​​មានចុះកាលកំណត់ គស៧៦០ នៅភូមិភាគខាងកើតនៃកោះជ្វា។ សិលាចារឹកនេះបាន​និយាយពីក្សត្រជ្វា​ដែលគោរពបូជាលិង្គបូតិកេស្វរ ដែលជាតំណាងទេវរាជ។ ចំនែកឯ​ប្រវត្តិសាស្ត្រចាមក៏បានឲ្យដឹងថានៅស វ​ទី​៤ ព្រះបាទភទ្រវរ្ម័ន

វយធបុរៈ និងសម្ភុបុរៈ

ទីក្រុងវយធបុរៈ និងសម្ភុបុរៈ យើងអាចហៅម្យ៉ាងទៀតថា ចេនឡានទឹក និងចេន​ឡាគោកដែលមុនពេលបែកបាក់គ្នា នគរចេនឡាបានគ្រប់គ្រងដោយព្រះរាជាជា​ច្រើនអង្គរហូតមក។ ស្រីស្រុទ្ទវរ្ម័ន : នៅស.វទី៥នៃសករាជ ព្រះរាជានគរវ្យាធបុរៈនាមព្រះបាទ ស្រីស្រុទ្ទវរ្ម័នបានច្បាំងបង្រួប​ បង្រួមហើយសោយរាជលើក្សត្រប្រទេសទាំងពីរ។ ស្រីស្រេស្ឋវរ្ម័ន : ព្រះរាជបុត្ររបស់ព្រះបាទស្រុទ្ទវរ្ម័ន គឺព្រះបាទស្រីស្រេស្ឋវរ្ម័ន ឯក សារប្រវត្តិសាស្រ្តចិន​បានលើកឡើងថា រាជាណាចក្រនេះពីមុនជាចំណុះរបស់ នគរហ្វូណន ហើយព្រះរាជាណាចក្រនេះទ្រង់​មានព្រះឋានៈជាព្រះអធិរាជ ទោះបី ព្រះអង្គចំណុះ និងលើកសួយសារអាករឲ្យនគរហ្វូណនក៏ដោយ ព្រះអង្គបានវាយ ដណ្តើមយកសម្ភុបុរៈដាក់បញ្ចូលមកក្នុងវ្យាធបុរៈរបស់ព្រះអង្គ ហើយប្រហែលជា បាន​វាយយកក្សត្រប្រទេសជាច្រើនទៀតផងដែរ ហេតុនេះទើបព្រះអង្គប្រកាន់ យកព្រះឋានៈជាព្រះអធិរាជ ព្រោះព្រះអង្គនិងបុព្វបុរសរបស់ព្រះអង្គធ្វើឲ្យក្សត្រ ឯទៀតចូលមកជាចំណុះ។ ស្រីវីរ្ម័ន : ព្រះរាជាដែលសោយរាជបន្តពីព្រះបាទស្រីស្រេស្ឋវរ្ម័ន អាចជាព្រះបាទ ស្រីវីរវរ្ម័ន ហើយប្រហែល​ ជាព្រះរាជាចុងក្រោយរបស់វយធបុរៈដែលលើកសួយ សារអាករថ្វាយព្រះបាទរុទ្រវរ្ម័ននៃនគរហ្វូណន និង​ជាបច្ចាញាតិព្រាហ្មណ៍ កោណ្ឌញ្ញៈដែលទ្រង់ឡើងសោយរាជនៅក្នុងអំឡុងឆ្នាំ៥៥០។ ទ្រង់មានព្រះរាជ បុត្រពីរអង្គ​គឺព្រះបាទចិត្រសេន​ឬ​មេហេន្រ្ទវរ្ម័ន និងព្រះបាទ​ភវវរ្ម័នទី១ ដែលជា ស្តេចសឹក​ដ៏ខ្លាំងពូកែ​ហើយតាមសិលាចារឹក ព្រះអង្គធ្វើការការបង្រួបបង្រួមជាតិ​ក្នុងព្រះបរមរបស់ព្រះរាជបិតា។ ( សៀវភៅប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(ស.វទី ១-៦)របស់បណ្ឌិត ម.ត្រាណេទំព័រទី៣១-៣៣) (ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ … Continue reading

សម័យបុរេប្រវត្តិ

បុរេប្រវត្តិកម្ពុជា សម័យ​បុរេ​ប្រវត្ដិ​គឺជា​សម័យ​កាល​ដ៏​យូរ​លង់​ណាស់​មក​ហើយ ដែល​ពេល​នោះ​មនុស្ស កត់​ត្រា​ហេតុ​ការណ៏​អ្វី​ឡើយ។ដើម្បី​សិក្សា​អំពី​បុរេ​ប្រវត្តិ​ខ្មែរ​ យើង​ពុំ​ទាន់​ចេះ​បង្កើត​តួ​អក្សរ​សំរាប់ ក៏​ត្រូវ​សិក្សា​អំពី​ទឹក​ដី​ខ្មែរដែរ ។នៅ​ភូមិ​​ភាគអា​ស៊ីគ្នេយ៍កាលពី​មុនធ្លាប់​មាន​ពំនើង​ផ្នត់កា​ឡេ​ដូ​ន្យាង (Plissement caledonien) និង ពើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែល​ធ្វើ​ឲ្យ​ផុស​ឡើង​នៅ​ខ្ពង់​រាប​និង​ជួរ​ភ្នំ​នា​នា​ពាស​ពេញ​ប្រទេសខ្មែរសព្វថ្ងៃ ។បន្ទាប់​មក​ក៏​បាន​លិច​ទៅវិញ​ដោយ​ទៅ​សមុទ្រ​នៅ​ស័ក​ទី៣ ។នៅ​ស័កទី​៤ដី​ក៏ផុស​ចាប់ពី​ភូមិភាគ​ហេម​ពាន្ត​រហូត​ដល់​អាស៊ី​អាគ្នេយ៍​ទាំងមូល ។ដីខ្មែរក៏ដុះឡើ​ងពី៧០០ទៅ៨៨០ម៉ែត្រ ។ ក្នុង​ស័ក​ទី៤​មានលំនាច​និង​ជំនោរ​ទឹក​សមុទ្រ​ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​ដី​លិច​ហើយ​ផុស​ឡើង​វិញ​សារ​ជាថ្មីម្ដងទៀត ។នៅចន្លោះ​ពី៦០០០០០​ដល់៥០០០​ឆ្នាំ​មុនគ.ស.​​ទឹក​សមុទ្របាន​នាចថយទៅ​ពី១៣០​ដល់១៨០ម៉ែត្រ (បើ​ប្រៀប​ទៅ​នឹង​កំពស់ទឹកសមុទ្រ​សព្វថ្ងៃនេះ) ។ អ្នក​ភូគព្ភ​វិទូ​ខ្លះ​បាន​យល់​ថាកាល​ណោះ​គ្មាន​សមុទ្រខណ្ឌភូមិភាគ​ឥណ្ឌូចិន​និង​ប្រជុំកោះអាំង​ស៊ុយឡាំង (Insulinde) ស្ថិតនៅ​ជាប់គ្នា​រហូត​គ្មាន​សមុទ្រ​ខណ្ឌ​ដូច​យើង​សព្វ​ថ្ងៃ​នេះ​ទេ ។​នៅ​ប្រមាណ​១៥០០០​ឆ្នាំមុនគ.ស​ទឹក​សមុទ្រ​ជោរ​បាន​កំពស់​១៥​ម៉ែត្រ​ដែល​បណ្ដាលឲទឹកដីកម្ពុជាក្រោមនិងវាលទំនាប​ប្រទេសខ្មែរ​បានលិចទៅក្នុងទឹកវិញ ។នៅ​សតវត្សទី​៣មុនគ.ស​ទឹក​សមុទ្រ​បាននាច​ទៅវិញ​បន្តិចៗ​ម្ដង ។ឯ​ពេល​នោះ​ទន្លេ​មេគង្គ​បាន​នាំដី​ល្បាប់​មកចាប់​បំពេញ​បន្តិចៗ​ម្ដងក្លាយ​ជាដីសណ្ដ​បន្តដេញ​តាមទឹក​សមុទ្រ​ស្រក។ គេអាច​ដឹង​ព្រឹត្ដិការណ៏​ផ្សេង​ៗក្នុងសម័យ​បុរេប្រវត្ដិ​តាមការ​សិក្សា​លើ​គ្រោង​​ឆ្អឹង​មនុស្ស​ប្រដាប់​ប្រដា សំភារៈ កំទេច​សំនល់​គ្រប់​បែប​យ៉ាង​ដែល​មនុស្ស​ជំនាន់​មុន​បាន​បន្សល់​ទុក។ នៅ​ប្រទេស​កម្ពុជា​យើ​ងមាន​ស្ថានីយ​បុរេប្រវត្ដិ​សំខាន់ៗ​ដូចជា៖​ -ស្ថានីយ​បុរេប្រវត្ដិ​សំរោង​សែន​និង​អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ)-ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង)នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយ​ដីរក​ឃើញ​ប្រដាប់​ប្រើ​ប្រាស់​របស់​មនុស្ស​ជំនាន់មុន​ដូចជា៖ពូថៅ​-​ញញួរ​-​ពន្លាកធ្វើពីថ្ម​-​ផ្លែព្រួញ​-​ផ្លែសន្ទូច​-​ច្បូក​-​ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ​-​ក្អម​-​ឆ្នាំង​-​ចាន​ធ្វើ​ពីដី​ដុត។ ក្រៅ​ពី​នេះ​គេ​នៅ​ឃើញ​មាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយ​សារ​ឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ​គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជា​យូរលង់ណាស់​មកហើយគឺតាំងពី​សម័យយុគថ្មរំលីងម៉្លេះ​ពោលគឺតាំងពីសម័យ​ដែលមនុស្សពុំទាន់​ស្គាល់លោហ​ធាតុហើយមកថ្ម​មករំលីង​ធ្វើជាឧបករណ៍​ប្រើប្រាស់ប្រចាំថ្ងៃ។មនុស្ស​ជំនាន់​នោះរស់នៅ​ជាក្រុមៗដើម្បី​ទប់ទល់នឹង​សត្វសាហាវ​ហើយគេចេះសង់​លំនៅដ្ឋានជាខ្ទមខ្ពស់​ផុត​ពីដី។ គេចេះត្យាញ​សំពត់បិទបាំង​រាងកាយ។គេចេះរកស៊ី​ដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំ​និងចិញ្ចឹមសត្វ​គឺតិចតួច ណាស់។រីឯប្រពៃណី គេពុំ​មានសាសនា ​ឬជំនឿអាទិទេព​ណាមួយទេ ។គេជឿថាខ្មោច​លងហើយជឿ​លើអ្នកតា។ កាលណា​មានមនុស្ស​ស្លាប់គេយក​សពនោះទៅកប់​ដោយ​ដាក់​ជាមួយនូវប្រដាប់​ប្រដាប្រើប្រាស់ … Continue reading

home

ផ្ទះខ្មែរ

លំនៅស្ថាន ជាជំរកសំរាប់ការរស់នៅស្នាក់អាស្រ័យ​ហើយវាមានសារសំខាន់​យ៉ាងខ្លាំងក្នុង ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សបន្ទាប់ពីចំណឺអាហារ និងសំលៀក​បំពាក់។ លំនៅស្ថានមានលក្ខណៈ​ខុសគ្នាទៅតាមតំបន់ ដូចជានៅតំបន់អ៊ីរ៉ុប តំបន់អាហ្វ្រិច តំបន់​អាស៊ី…។ ដោយហេតុថា លំនៅស្ថានមានការប្រែប្រួលលក្ខណះទ្រង់ទ្រាយផ្សេងៗគ្នាទៅតាម​តំបន់នីមួយៗ ហើយពឹងផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗដូចជា វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អាកាសធាតុ…។ លំនៅស្ថានខ្មែរសម័យបុរាណ ឆ្លុះបញ្ចាំងពីសភាពតួនាទី ឬឋានន្តរស័ក្តរបស់ម្ចាស់ផ្ទះផង​ដែរ។ លំនៅស្ថានខ្មែរមាន៥ប្រភេទគឺ ផ្ទះខ្មែរ ផ្ទះរោង(ផ្ទះកន្តាំង) ផ្ទះរោងដោល ផ្ទះរោងឌឿង និង​ផ្ទះប៉ិត។ ផ្ទះខ្មែរ ត្រូវបាន​គេសាងសង់​ឡើង​ដោយមាន​ដំបូល​មួយ​ខ្ពស់​ហើយ​ចោទដើម្បី​អោយរូបភាព​ខាងមុខមានសោភ័ណ្ឌភាព និងធ្វើអោយ​មើលឃើញកំពូលដំបូលផ្ទះ​ពីចំងាយ​មាន​លក្ខណៈ​ជា​កំពូល​ប្រាសាទ។ ផ្ទះរោង ឬកន្តាំង គេសង់ជាមួយដំបូលយ៉ាងទាប ហើយពុំសូវស្រួច ដើម្បីការពារ និងអោយមានភាពងាយស្រួល កុំអោយមានការបារម្ភក្នុងការរកមើលផ្ទោង ឬគ្រឿង​បង្គុំដំបូលវែង។ ផ្ទះរោងដោល គេសង់ដោយមានដំបូលធំដែលពង្រីកជាសំយ៉ាបមកលើរានហាល។ ផ្ទះរោងឌឿង គេសង់ដោយមានដំបូលធំមួយ និងមានសំយ៉ាបនៅផ្នែកខាងមុខ និង​ក្រោយផ្ទះ។ ផ្ទះប៉ិត គេសាងសង់ឡើងជាមួយនឹងដំបូលដែលមានរាងបួនស្មើគ្នា ដោយគេពុំចាំ​បាច់ធ្វើផ្នែកខាងមុខ និងខាងក្រោយនៃដំបូលឡើយ។

វគ្គទី១

ទុក្ខសោកពេចន្ទ្រនា តំណែងតាក់តែងវេលា                អោយដួងចន្ទ្រា                   និងព្រះសុរិយថ្លាថ្លៃ               ។ ផ្តើមមកបំភ្លឺផែនដី                        អោយមានរស្មី                    ថ្លាថ្លៃកុំបីអាក់ខាន                 ។ រីចន្ទ្រឆ្ងល់ពន់ប្រមាណ                 ធ្វើម្តេចនឹងបាន                   បំពេញច្បាប់ភារកិច្ចការ        ។ បើខ្លួនអង្គអញអាត្មា                     រស់នៅឥតការ                    អសារសូន្យសុងរស្មី              ។ តើច្បាប់មកចាប់លកលៃ              អោយខ្លួនកែខៃ                   ម្តេចក្តីទើបសមបវរ               ។ លោកយាយម៉ឺនម្ចាស់លំហ          ចែងច្បាប់អោយល្អ             ឬចង់សាងទោសប្រល័យ    ។ គិតហួសមិនអស់សង្ស័យ             ចន្ទ្រចរវាសវៃ                     ទៅជួបជាក់ជាបន្ទាល់           ។ ចន្ទ្រសុំប្រណមចូលគាល់             ចង់ជួបដោយផ្ទាល់             នឹងម្ចាស់ដែនអាកាសា          ។ ត្បិតបានលឺពាក្យគេថា                 ពឹងអ្នកនេះណា                  ជួយផ្តល់ពន្លឺរស្មី                    ។ អោយដល់ពិភពលោកិយ             នៅនារាត្រី                          តាមច្បាប់ដែលបានកំណត់   ។